នគរបាល​កម្រិត​ស្រាល​ឃាត់ខ្លួន​ប្រុស​ស្រី​11​នាក់​ក្នុង​ពិធីបុណ្យ​អុំទូក

នគរបាល​កម្រិត​ស្រាល​ឃាត់ខ្លួន​ប្រុស​ស្រី​11​នាក់​ក្នុង​ពិធីបុណ្យ​អុំទូក

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ដើរ​ល្បាត​ការពារ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អក​អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល​មុន​១​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៥ វិច្ឆិកា ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១១​នាក់ ជំនាញ​ខាង​លូក​ហោប៉ៅ​និង​កាត់​ខ្សែដៃ ខ្សែ​.​ក ។

លោក​វរសេនីយ៍ទោ​ភឹង ចិន្តា​រ៉េ​ត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្ត ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ថា លោក​បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ល្បាត​ក្នុង​ពិធីបុណ្យ​អុំទូក ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី ចំនួន​១១​នាក់ ដែល​ពួក​គេ​ទៅ​ពី​ខេត្ត ផ្សេង​ៗ ។

ជន​ទាំងនោះ​ជំនាញ​ខាង​លូក​ហោប៉ៅ និង​កាត់​ខ្សែ​.​ក ក្នុង​នោះ​ថ្ងៃ​ទី​២៣​ខែវិច្ឆិកា​ឃាត់ខ្លួន​បាន​ស្រី​ចំនួន​៧​នាក់ ថ្ងៃ​ទី​២៤ វិច្ឆិកា បាន​ប្រុស​២​នាក់ និង​ថ្ងៃ​ទី​២៥ វិច្ឆិកា បាន​ស្ត្រី​២​នាក់​ទៀត ។ ជន​ទាំងនោះ​១-​ឈ្មោះ​សុខ ណា​វី ភេទ​ស្រី អាយុ​២១​ឆ្នាំ ២-​ឈ្មោះ​សុខ ស្រី​ល័​ក្ខ ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​(​អ្នក​ទាំង​២​ជា​បងប្អូន​នឹង​គ្នា រស់នៅ​ភូមិ​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ៣-​ឈ្មោះ​យឹ​ម សុខ ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​ស្នាក់​នៅ​ភូមិ​អូរ​អំបិល ឃុំ​អូ​តា​មេ​ង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ ៤-​ឈ្មោះ​ចាន់ ភាស់ ហៅ​ស្រី ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​រស់នៅ​បឹង​សាឡា​ង សង្កាត់​ទួល​គោក ខណ្ឌដូនពេញ ។ ៥-​ឈ្មោះ​ប៊ុ​ន ធឿ​ន​តូ​តា​ល់ ហៅ​អា​តា ភេទ​ស្រី​អាយុ​១៥​ឆ្នាំ​ស្នាក់​នៅ​ភូមិ​បឹង​កក់ សង្កាត់​ទួល​គោក ខណ្ឌដូនពេញ ។ ៦-​ឈ្មោះ កាន់ នាង ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដីក្រហម ឃុំ​ត្រពាំង​លើក ស្រុក​បាទី ខេត្តតាកែវ  ។ ទី​៧-​ឈ្មោះ​ប៊ុត ស្រី​មុំ ហៅ​ទូច ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​រស់នៅ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​ថ្ងៃ​ទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ពី​បទ​លូក​ហោប៉ៅ និង​កាត់​ខ្សែ​ក​) ។

៨-​ឈ្មោះ​ហេង ពៅ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​ពុន ឃុំ​តា​ពុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។ ៩-​ឈ្មោះ​ហួ​ន វ​ណ្ណា  ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​កណ្តាល ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម (​ឃាត់ខ្លួន​ថ្ងៃ​ទី​២៤​ខែវិច្ឆិកា​(​ពី​បទ​លូក​ហោប៉ៅ និង​កាត់​ខ្សែ​ក​) ។ ១០-​ឈ្មោះ លី តា ភេទ​ស្រី​អាយុ​៣១​ឆ្នាំ រស់នៅ​សំណង់​អនាធិបតេយ្យ​រ៉ា​រទេះភ្លើង ខេត្តបាត់ដំបង ។​១១-​ឈ្មោះ​ច​ន គឹ​ម​អាង ភេទ​ស្រី​អាយុ​២២​ឆ្នាំ រស់នៅ​សំណង់​អនាធិបតេយ្យ​រ៉ា​រទេះភ្លើង ខេត្តបាត់ដំបង (​ឃាត់ខ្លួន​ថ្ងៃ​ទី​២៥ វិច្ឆិកា ពី​បទ​ប៉ុនប៉ង​លូក​ហោប៉ៅ​) ។

ជនសង្ស័យ​ទាំងនោះ​ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​ដ្ឋា​ខេត្ត បញ្ជូន​ទៅ​សា​សា​ដំបូង​ដើម្បី​ចាត់ការ​តាមច្បាប់ ៕