លួច​បឹង​ក្រពើ​ធ្លាយ​រឿង​កុងស៊ី​កាប់​ជ្រូក​ក្លិនស្អុយ

លួច​បឹង​ក្រពើ​ធ្លាយ​រឿង​កុងស៊ី​កាប់​ជ្រូក​ក្លិនស្អុយ

រាជធានី​ភ្នំពេញ ៖ សត្តឃាតដ្ឋាន​មួយ ហៅ​កុងស៊ី​កាប់​ជ្រូក ដែល​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ តាម​ដងផ្លូវ​វេ​ង​ស្រេង ត្រូវ​បាន​អ្នកស្រុក​រាប់រយ​គ្រួសារ​ប្តឹង​យូរ​ខែ​យូរ​ឆ្នាំ​មក​ហើយ រឿង​ចំហាយ​ក្លិនស្អុយ​អា​សោចិ៍ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ណា​ដោះ
ស្រាយ​ទ្បើ​យ ។

អ្នកស្រុក​រាប់រយ​គ្រួសារ​និយាយ​ថា ពេញ​មួយ​រដូវវស្សា បើ​និយាយ​ពី​ក្លិនស្អុយ​ជះ​ពេញភូមិ ។ លុះ​មក​ដល់​រដូវប្រាំង ក្លិនស្អុយ​ហើរ​តាម​ខ្យល់​កាន់តែ​ទ្រាំ​លែង​បាន​ទៀត ។

អ្នកស្រុក​ក្តៅក្រហាយ​ណាស់ ហើយ​និយាយ​ថា បើ​អាជ្ញាធរ​មិន​ដោះស្រាយ​ក៏​ហី​ទៅ ប៉ុន្តែ​ម្ចាស់​កុងស៊ី​កាប់​ជ្រូក គួរតែ​មានមារយាទ​ល្អ គិតគូរ​រឿង​អនាម័យ រឿង​សម្អាត​ទី​សត្តឃាត​របស់​ខ្លួន​ផង ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លាមក​សត្វ​នៅ​ចោលរ​ត់រាយ មិនដឹង​ប៉ុន្មាន​ថ្ងៃ​ទើប​កើប​ចេញ​ទេ បង្ក​ឱ្យ​មាន​បរិស្ថាន​យ៉ាង​អាក្រក់​សាយភាយ​ពេញ​ភូមិ ដែល​មាន​រាប់រយ​គ្រួសារ ។

ដោយសារ​មាន​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ភ្នាក់ងារ​យក​ព័ត៌មាន​កោះសន្តិភាព ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីនោះ ដើម្បី​ស្វែងរក​ការ​ពិត ។

មិន​ខុស​ពី​ពាក្យបណ្តឹង​របស់​អ្នក​ភូមិ​ដំណាក់​ធំ​មែន ។ ពេល​ទៅ​ដល់ ក្លិនស្អុយ​ស្ទើរ​ទ្រាំ​មិន​បាន ជា​ក្លិនស្អុយ​អា​សោចិ៍​បាន​ស្វាគមន៍​ភ្លាម ។ នៅ​ក្នុង​បរិវេណ​កុងស៊ី​គ្មាន​អនាម័យ​ទេ គ្មាន​អ្នក​បោសសម្អាត​ទេ គំនរ​លាមក​ជ្រូក​លាយ​ទ្បំ​ជាមួយ​ឈាម និង​កាក​សំណល់​ពី​សត្វ​ពិឃាត​នៅ​ដាម​ពាសពេញ​។ មាន​គំនរ​សំរាម​ពេញ​ទៅ​ដោយ​កាក​សំណល់ ទុក​ឱ្យ​ដង្កូវ​វារ​គួរ​ឱ្យ​ខ្ពើម​បំផុត ។ ម្លឹ​ង​ៗ​បានជា​ចោល​ក្លិនស្អុយ​អា​សោចិ៍​យ៉ាងនេះ ។

គួរ​ឱ្យ​ខ្លោចផ្សារ​ជាងគេ អ្នក​រស់នៅ​ជិតខាង​កុងស៊ី​នេះ គេ​ទ្រាំ​ពេក​ហើយ​... គេ​លែង​ហ៊ាន​បើកទ្វារ បើក​បង្អួច​ហើយ ព្រោះ​រដូវ​ខ្យល់​រំហើយ បាន​នាំ​ក្លិន​សំអុយ​នេះ សាយភាយ​ពេញ​បរិយាកាស ។ បើ​និយាយ​ពី​បរិស្ថាន​វិញ គឺ​អត់​! កោត​លោក​ប្រធាន​ភូមិ លោក​ចៅសង្កាត់​ចេះ​ទ្រាំ​បាន ឬ​មួយ​ប្រហែលជា​អត់​ដែល​បាន​ទៅ​ជួយ​ហិតក្លិន​ជាមួយ​ប្រជាជន​របស់​ខ្លួន​ទេ ក៏​មិនដឹង ?

នៅ​ក្នុង​កុងស៊ី​កាប់​ជ្រូក​ស្អុយ​មួយ​នេះ ពុំ​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​បាន​ទេ ព្រោះ​ឃើញ​មាន​តែ​កម្មករ ដែល​ពួក​គេ​ស៊ាំ​នឹង​ក្លិន​ទៅ​ហើយ ពួក​គេ​មាន​ភារកិច្ច​កាប់​ជ្រូក គ្មាន​ភារកិច្ច​កើប​អាចម៍​ជ្រូក កើប​កាក​សំណល់​ទេ​មើលទៅ ។

អ្នក​ភូមិ​ដំណាក់​ធំ​មួយ​ក្រុម​ប្រាប់​ថា ពី​មុន​មក​កាក​សំណល់​ត្រូវ​បាន​បង្ហូរ​ចូល​ប្រ​ទ្បា​យ​បឹង​ក្រពើ ដែល​នៅ​ជាប់​ពីក្រោយ​កុងស៊ី​នេះ ។ ប៉ុន្តែ​៤​ទៅ​៥​ខែ​នេះ មាន​លោក​ឧកញ៉ា​ម្នាក់​ឈ្មោះ ទី ពិសិដ្ឋ ដែល​មានផ្ទះ​នៅ​សង្កាត់​អូរ​ឫស្សី​ទី​៤ ខណ្ឌ​៧​មក​រា បាន​ទៅ​ចាក់​ដី​លុប​ប្រ​ទ្បា​យ​បឹង​ក្រពើ​នេះ រាបស្មើ​ទៅ​ហើយ ។ ដោយសារ​បាត់​ប្រ​ទ្បា​យ​បឹង​ក្រពើ ដែល​មាន​ទំហំ​ជិត​៣​ហិ​កតា ទើប​អ្វី​ៗ​ត្រូវ​កកស្ទះ​ទាំងអស់ ។

អ្នក​ភូមិ​ដំណាក់​ធំ​បាន​រៀបរាប់​ច្បាស់លាស់​ប្រវត្តិ​ប្រ​ទ្បា​យ​បឹង​ក្រពើ ព្រោះ​ពួក​គេ​បាន​មក​រស់នៅ​តាម​មាត់​ប្រ​ទ្បា​យ​នេះ តាំងពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ អត់​មានកម្ម​សិទ្ធិ​បុគ្គល​ណា​ទេ ។ ជា​ប្រ​ទ្បា​យ​របស់​រដ្ឋ ជា​ប្រ​ទ្បា​យ​សម្រាប់​បង្ហូរ​កាក​សំណល់​នានា ។ ប៉ុន្តែ​ស្រាប់តែ​៣​ទៅ​៤​ខែ​នេះ ឧកញ៉ា ទី ពិសិដ្ឋ ដឹក​ដី​ចាក់​លុប​យក​ជា​កម្មសិទ្ធិ​បាត់​ទៅ​ហើយ ។
ប្រ​ទ្បា​យ​បឹង​ក្រពើ​មាន​ទំហំ​២​ហិ​កតា​កន្លះ​ដែល​ចាក់​ដី​លុប មិនមែន​ជា​ស្រះ​ជា​អណ្តូង​ទេ វា​ជា​ប្រ​ទ្បា​យ​បង្ហូរទឹក​យ៉ាង​ពិតប្រាកដ ដែល​មាន​រាង​ទ្រវែង​ដូច​កន្ទុយក្រពើ ។

តើ​មួយ​ណា​ជា​ស្រះ ជា​អណ្តូង ហើយ​មួយ​ណា​ជា​ប្រ​ទ្បា​យ​បឹង​ក្រពើ នៅ​មិន​ទាន់​ច្បាស់​នៅ​ទ្បើ​យ​ទេ ព្រោះ​ពុំ​ទាន់​មានការ​អះអាង​ពី​ឧកញ៉ា ទី ពិសិដ្ឋ ដែល​ម្សិលមិញ​នេះ កោះសន្តិភាព​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន ៕