របៀបធ្វើឆាខ្ញីឆ្អឹងជំនីរជ្រូកខ្ចី

គ្រឿងផ្សំ៖
ឆ្អឹង​ជំនីរ​ជ្រូក​ (ជាប់​ឆ្អឹង​ខ្ចី)​ ខ្ញី​ចាស់ ​ស្លឹក​ក្រូច​សើច ​ស្លឹកខ្ទឹម​ ខ្ទឹមស ​ម្ទេស​ ទឹក​ត្រីកោះកុង​ ប្រេងឆា​ ម្សៅស៊ុប​ ស្ករស​ និង​អំបិល​។​
វិធីធ្វើ៖
ចំពោះ​វិធី​ចម្អិន​វិញ​គឺ​ដំបូង​ខ្ញី​ត្រូវ​ហាន់​ជា​សរសៃ​ស្ដើង​​វែងៗ​ រួច​យក​ទៅ​បំពង​ជាមួយ​ប្រេងឆា ​រួច​សឹម​ស្រង់​វា​ទុក​មួយ​អន្លើ​។ឆ្អឹង​ជំនីរ​ជ្រូក​ត្រូវ​កាត់​ជាកង់ៗ​ ហើយ​ប្រឡាក់​ជាមួយ​ខ្ទឹមស​ចិញ្ច្រាំ​ ព្រម​ទាំង​គ្រឿង​ផ្សំ​រសជាតិ​មាន ​ម្សៅស៊ុប​ ស្ករស​ និងអំបិល​ តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ហើយ​ផ្អាប់​ទុក​មួយ​សន្ទុះ​។បន្ទាប់​មក​ដាក់​ខ្ទះ​ឲ្យក្ដៅ​ រួច​ចាក់​ប្រេង​ឆា​ជាមួយ​ខ្ទឹម​ស​ចិញ្ច្រាំ​។ឆា​ឆ្អឹងជំនី​រជ្រូក​ដោយ​បន្ថែម​ទឹក​បន្តិច​ដើម្បី​កុំ​ឲ្យ​វា​ខ្លោច​។ពេល​ដែល​ឆ្អឹង​ជំនីរ​ឆ្អិន​ ចាប់​ផ្ដើម​ដាក់​ខ្ញី​បំពង​ចូល​ រួច​បន្ត​រំលីង​ឲ្យស្ងួត​ សឹម​ដាក់​ស្លឹក​ក្រូច​សើច​ គល់ខ្ទឹម​ និងម្ទេស​ ហើយ​ដួស​ដាក់​ចាន​។+++ ចំពោះ​វិធី​លាយ​ទឹកត្រី​កោះកុង​នោះ​ គឺ​ដំបូង​ត្រូវ​បុក​ខ្ទឹមស​ឲ្យច្រើន​ ជាមួយ​នឹង​ម្ទេសស្រស់​ ហើយ​ច្របាច់​ក្រូចឆ្មារ​ មុន​នឹង​ចាក់​ទឹក​ត្រី ​និង​ស្ករស​កូរ​ឲ្យ​សព្វ​ជាការស្រេច​។*** ឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​ឆា​ខ្ញី​នេះ​អាច​ទទួល​ទាន​ជ្រលក់​ជាមួយ​ទឹកត្រីកោះកុង​៕ របៀបធ្វើឆាខ្ញីឆ្អឹងជំនីរជ្រូកខ្ចី
អត្ថបទ៖ ដេវីដ