ជនសង្ស័យម្នាក់ ត្រូវនគរបាល ឃាត់ពាក់ព័ន្ធនិង គ្រឿងញៀនបញ្ជូន ទៅសាលាដំបូងខេត្ត

បន្ទាយមានជ័យ ៖ ជនសង្ស័យមុខ សញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្មប្រចាំខាងជើង សង្កាត់កំពង់ស្វាយ និងទីរួមខេត្តបន្ទាយមានជ័យ ព្រមទាំងចែកចាយដល់អ្នកប្រើប្រាស់ចំនួន៣ភូមិ មកពីជនបទ ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយសមត្ថកិច្ចក្រុងសិរីសោភ័ណ បង្ក្រាបបានម្នាក់រួមនិងថ្នាំញៀនជាច្រើនប្រភេទកាលពីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ២០១៥ នៅចំណុច ខ្លោងទ្វារវត្តកងវា ភូមិពង្រ សង្កាត់កំពង់ស្វាយ។

លោក ធិន ស៊ិនដេត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្ត បានអោយដឹងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ថា អនុវត្តតាមផែនការនិងបញ្ជាពីលោក អាត់ ខែម ជាស្នងការកំលាំងរបស់លោករួមសហការជាមួយនគរបាលក្រុង បានស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទូច សុធា ហៅយ៉ាវ ភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិ សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ជាមុខសញ្ញាយ៉ាងសកម្មដែលតែងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅភូមិពង្រ និងអ្នកឡើងមកទិញជាអ្នកប្រើប្រាស់ ឬចែកចាយបន្តមកពីភូមិម្កាក់ ភូមិតាម៉ា ។

ការបង្ក្រាបមុខសញ្ញានេះធ្វើឡើងបាននៅចំណុច ខ្លោងទ្វារវត្តកងវា ភូមិពង្រ សង្កាត់កំពង់ស្វាយ ដកហូតវត្ថុ តាង ជាគ្រឿងញៀនប្រភេទម៉ាទឹកកក០៣ ថង់ទម្ងន់២,0ក្រាម ថ្នាំគ្រាប់៣០គ្រាប់ ថងច្រកថ្នាំញៀន ១១ថង់ ស្លាបព្រាចំនួន០១ ទូរស័ព្ទ០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតការសាកសួរនៅ និងការិយាល័យជំនាញដើម្បីរកជនពាក់ព័ន្ធនៅពីក្រោយខ្នងបន្តទៀត៕