សពដែលស្លាប់ ដោយគ្រោះថ្នាក់​ចរាចរណ៍ ​លោក គោស៊ុំ សារឿត​ ចូលរួមឧត្ថម្ភ​ថវិកា ១លាន​រៀល

បន្ទាយមានជ័យ៖ សពស្ត្រីវ័យចំណាស់ ដែលស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍ នៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ             ខេត្តបន្ទាយមានជ័យ នៅម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៥ ដោយសារក្រុមគ្រួសារសពនេះ ក្រីក្រពេកនៅក្នុងគ្រួសារ សល់លុយតែ៣មឺុនរៀល ពុំមានលទ្ធភាព     ធ្វើបុណ្យសព ជូនម្តាយនោះបានទើប លោក គោស៊ុំ សារឿត អភិបាលខេត្ត បន្ទាយមានជ័យ បានចួលរួមក្នុងពិធីបុណ្យសពនេះ ចំនួន១លានរៀល ដើម្បីជួយរំលែកទុក្ខ ដល់គ្រួសារនៃសព។

សពជនរងគ្រោះមាន ឈោ្មះស៊ូ សុផល ភេទស្រី អាយុ ៥២ឆ្នាំ មានទីលំនៅក្នុងភូមិ រោងម៉ាសុីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សពមានកូនប្រុសស្រី ចំនួន៣នាក់និង មានចៅ២នាក់ ហើយទម្ងន់ក្នុងពោះ ជិតកើតម្នាក់ទៀត។

កូនស្រីសព បាននិយាយថាមុនពេល កើតហេតុម្តាយគាត់ បានទៅសៀមរាបដើម្បី ចូលរួមបុណ្យកឋិន លុះពេលចប់ហើយ ក៏វិលត្រឡប់មកផ្ទះវិញ ជិះតាមរថយន្ត     កាមរីមួយគ្រឿង ដឹកអ្នកដំណើរពេញ ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២C-៤១៦៣ បើកចេញពីសៀមរាប ឆ្ពោះចូលមកទីរួមខេត្តបន្ទាយមានជ័យ ពីកើតមកលិច     យ៉ាងល្បឿនលឿន ដោយសារអ្នកបើកអត់ងងុយ ពីយប់ផងលុះបើក មកដល់ចំណុចកើតហេតុ អ្នកបើកបានដេកលក់ មួយភាំងបណ្តាលឲ្យ រថយន្តនោះក្រឡាប់   ចូលវាលស្រែ ក្នុងប្រឡាយ៣ត្រឡប់ ធ្វើឲ្យអ្នកជិះក្នុងរថយន្តនោះ ស្លាប់ភ្លាមនៅកន្លែងកើតហេតុ។

កូនស្រីសពបាននិយាយបន្តទៀតថា ក្រោយពីម្តាយស្លាប់ ហើយនោះគ្រួសាររបស់គាត់គ្មាន លុយមួយរៀលសំរាប់ ធ្វើបុណ្យសពជូនម្តាយនោះឡើយ ទឹកសុទ្ធ           លុយធ្វើបុណ្យនិងម្ឈូស ដាក់សពលោកសង្ឃចេញឲ្យទាំងអស់។

កូនស្រីសពបានបញ្ជាក់ទៀតថា ក្រោយពីម្តាយស្លាប់ហើយ នោះគ្រួសាររបស់សព បានសំណូមពដល់ លោកប្រធាននគបាលចរាចរណ៍ ផ្លូវគោកឲ្យជួយរកយុត្តិធម៌        ឲ្យក្រុមគ្រួសារគាត់ផង ដូចជាសំណងជាលុយកាក់ ដែលអាចទទួលយក បានដើម្បីយកមកចិញ្ចឹម គ្រួសារដ៏មហាលំបាកនេះ ដើម្បីរស់បន្តទៅថ្ងៃមុខទៀតផងគ្រួសារសពសង្ឈឹមលើ លោកប្រធានចរាចរណ៍ ទាំងស្រុងហើយ សង្ឃឹមមថាលោកដោះស្រាយឲ្យ បានយុត្តិធម៌ផងហើយគ្រួសារសព ក៏បានអគុណដល់                 លោក គោស៊ុ សារឿតអភិបាល ខេត្តបន្ទាយមានជ័យជាពន់ពេក ដែលលោកអភិបាលខេត្ត ជួយលុយ១លានរៀល សំរាប់ធ្វើបុណ្យសពម្តាយ ដែលកំពុងខ្វះខាតលុយយ៉ាងខ្លាំង សំរាប់ធ្វើបុណ្យសពម្តាយសូមឲ្យ លោកនិងក្រុមគ្រួសារជួបតែ និងសេចក្តីសុខ៕

សពដែលស្លាប់ ដោយគ្រោះថ្នាក់​ចរាចរណ៍ ​លោក គោស៊ុំ សារឿត​ ចូលរួមឧត្ថម្ភ​ថវិកា ១លាន​រៀល

សពដែលស្លាប់ ដោយគ្រោះថ្នាក់​ចរាចរណ៍ ​លោក គោស៊ុំ សារឿត​ ចូលរួមឧត្ថម្ភ​ថវិកា ១លាន​រៀល

សពដែលស្លាប់ ដោយគ្រោះថ្នាក់​ចរាចរណ៍ ​លោក គោស៊ុំ សារឿត​ ចូលរួមឧត្ថម្ភ​ថវិកា ១លាន​រៀល