លោកលី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បាននាំយកថវិកា ចំនួនជាង១៧លានរៀល យកទៅប្រគល់ ឲ្យ មន្ទីរពេទ្យ គន្ធបុប្ផា

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកលី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ និងជាអនុប្រធាន សហភាពហព័ន្ធយុវជនកម្ពុជាខេត្ត និងលោកសាន វឍ្ឈនា ប្រធានសហភាពសព័ន្ធយុវជនកម្ពុជាខេត្ត និងលោកសាន វិជ្ជាសារ៉ាវុធ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់ទៀត បាននាំយកថវិការចំនួនជាង១៧លានរៀល ដែលបានមកពីការជិះកង់ធ្វើការរៃអង្គាស ពីសប្បុរសជនក្នុងស្រុក ដើម្បីអបអរទិវាបុណ្យឯករាជជាតិ ដែលយើងដណ្តើមបានពីបារាំង យកទៅប្រគល់ទៅឲ្យមន្ទីរពេទ្ យគន្ធបុប្ផាដើម្បីយក ទៅចាត់ចែងនៅក្នុងមន្ទីរនេះតាមការគួរ។

លោកលី សារី បានប្រាប់អោយដឹងថាពេទ្យគន្ធបុប្ផានេះ ជាពេទ្យមនុស្សធម៌មួយធំជាងគេ ក្នុងប្រទេសកម្ពុជាយើងនេះ មន្ទីរពេទ្យនេះសំរាប់ជួយព្យាបាលជម្ងឺកុ មារទូទៅចាប់ពីអាយុ១ខែរហូតដល់១៧ឆ្នាំហើយ ព្យាបាលអ្នកក្រីក្រទូទៅ មិនយកលុយនិងប្រកានវណ្ណៈនោះឡើយ។

លោកបន្តថាមន្ទីរពេទ្យគន្ធបុប្ផានេះជាស្នាដៃក្នុងការកសាងរបស់សម្តេច នរោត្តម សីុហនុព្រះបីតាជាតិខ្មែរ មន្ទីរពេទ្យនេះ ក្នុងមួយថ្ងៃៗកុមារតូចក្រីក្រមកពីជនបទនិងតាមបណ្តាខេត្តផ្សេងៗរាប់រយនាក់មានជម្ងឺទូទៅ មកព្យាលក្នុងមន្ទីរពេទ្យនេះ មិនដាច់ហើយក្នុងការព្យាបាលនោះ មិនដែលមានកុមារណាស្លាប់ ក្នុងការព្យាបាលរបស់ក្រុមគ្រូពេទ្យ ជាពិសេស គ្រូពេទ្យជំនាញមកពីបរទេសក្រៅ។

លោកលី សារី បាននិយាយបន្តទៀតថា ស្របពេលកុមារសំរុកមកព្យាបាលជម្ងឺ គ្រប់ប្រភេទក្នុងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយថ្ងៃរាប់រយនាក់នោះប្រាក់ខែរបស់បុគ្គលិក និងដុកទ័យនិងចំនាយលើរបស់របនិងសម្ភារះ ផ្សេងៗទៀតក្នុង មួយខែចំណាយមិនខ្វះពី១លានដុល្លានោះឡើយ ហើយក្នុងរកចំណូលបាននោះបានមកពីសប្បុរសជនលើពិភពលោក និងប្រជាជនកម្ពុជាផងដែរ ជាពិសេសបានមកពីការសំដែងខុនសឺុតរបស់គាត់តែម្តង។

 លោកលីសារីបាននិយាយបន្តទៀតថា ដោយសារតែមន្ទីរពេទ្យគន្ធបុប្ផានេះ ត្រូវការលុយចំណាយច្រើនបន្តទៀត នេះទើបលោកលី សារី ធ្វើពិធីចូលរួមជិះកង់ដើម្បីរៃអង្គៀស ពីសប្បុរស់ជនក្នុងស្រុកបានចំនួនជាង១៧លានរៀល យកទៅជូនលោកប្រធានមន្ទីរពេទ្យនេះផ្ទាល់ដៃតែម្តងស្របពេលនោះដែរក្រុមការងារបានបរិច្ចាកឈាមចំនួន៤នាក់ និងបរិចាកថវិកាចំនួនជាង២០០ដុល្លារ ដើម្បីយកឈាមទុកសំរាប់ផ្តល់កុមារកំព្រា ដែលគ្មានលុយសំរាប់ទិញឈាម៕

លោកលី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បាននាំយកថវិកា ចំនួនជាង១៧លានរៀល យកទៅប្រគល់ ឲ្យ មន្ទីរពេទ្យ គន្ធបុប្ផា

លោកលី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បាននាំយកថវិកា ចំនួនជាង១៧លានរៀល យកទៅប្រគល់ ឲ្យ មន្ទីរពេទ្យ គន្ធបុប្ផា

លោកលី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ បាននាំយកថវិកា ចំនួនជាង១៧លានរៀល យកទៅប្រគល់ ឲ្យ មន្ទីរពេទ្យ គន្ធបុប្ផា