ដឹង​អត់ថា​៖ ឈិន សុធា​រី ពពោះ​កូនភ្លោះ​?

Sanofi

​តារា​សម្តែង និង ជា​ពិធី​ការិនី​ល្បីឈ្មោះ តែមួយ​រយៈ​ធំ​កន្លងមក​មិនសូវមាន​សមិទ្ធផល​ការងារ​សិល្បៈ អ្នកនាង ឈិន សុធា​រី​ថ្មីៗ​នេះ​មាន​ព័ត៌មាន​បានឱ្យដឹងថា កូន​ក្នុង​ផ្ទៃ​របស់​នាង​ដែលមាន​អាយុប្រមាណ​ជា ៥ ខែ នោះ​គឺជា​កូនភ្លោះ ។​តាមរយៈ​នេះ​លោក សុវណ្ណ មករា ដែលជា​ស្វាមី​របស់​អតីត​ពិធី​ការិនី​រូបនេះ​ក៏បាន​បង្ហាញ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក​ផងដែរ​គឺ​នៅពេលដែល​គូ​ស្វាមី​-​ភរិយា​មួយគូ​នេះ​ទៅ​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​មួយ ដោយ​លោក​បាន​និយាយថា​«​នាំ​ភរិយា​នឹង​កូន​ក្នុង​ផ្ទៃ​មក​ញ៉ាំ​ម្ហូប​អឺរ៉ុប​ម៉ែ​វា​ញាំ​ច្រើនណាស់​ព្រោះ​មាន​អា​អូន​២​នៅក្នុង​ផ្ទៃ​ជួយ​ញ៉ាំ​ដែរ​»​។ ទាំងនេះ​អាច​បញ្ជាក់បាន​ថា ឈិន សុធា​រី គឺ​កំពុងតែ​ពពោះ​កូនភ្លោះ​ហើយ​មើល៍ទៅ តែ​យ៉ាងណា​លោក សុវណ្ណ មករា មិនបាន​បញ្ជាក់​ទេ​ថា កូន​ក្នុង​ផ្ទៃ​របស់​ភរិយា​លោក​ជា​កូនប្រុស ឬក៏​កូនស្រី​ទេ គ្រាន់តែ​ប្រើពាក្យ​ថា​«​អា​អូន​តូច​»​ប៉ុណ្ណោះ ។​

​ក្រោយពី​ជួប​រឿង​ស៊យ​បាត់​ទូរស័ព្ទ និង របស់​មានតម្លៃ​មួយចំនួន​មក ពេលនេះ ឈិន សុធា​រី ហាក់​បង្ហាញឱ្យឃើញ​ពី​គ្រោះ​ដូរ​យក​លាភ ពោលគឺ​នាង​បាន​ពពោះ​កូន​ដល់​ទៅ​ពីរ​ក្នុង​ផ្ទៃ​តែមួយ ដែល​នេះ​រាប់​ទុក​ថា​ជា​ទ្រព្យសម្បត្តិ និង ជា​តំណក់ឈាម​ដ៏​មានតម្លៃ​បំផុត​សម្រាប់​គ្រួសារ​របស់​នាង ។​


តាមរយៈ​ការ​បង្ហោះ​រូបភាព និង ខ្លឹមសារ​ដ៏​មានន័យ​នេះ បានធ្វើឱ្យ​បណ្តា​អ្នកលេង​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បាន​ចូលរួម​អបអរសាទរ និង រីករាយ​ជាមួយ​គ្រួសារ​របស់​នាង​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ពិធី​ការិនី ឈិន សុធា​រី និង តារា​សម្តែង សុវណ្ណ មករា បាន​រៀបការ​កាលពី​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៥ ហើយ​រហូតមក​ដល់ពេលនេះ​គឺមាន​រយៈពេល​ប្រមាណ​ជា ៥ ខែ​ហើយ​ដែរ ៕ សាកល​

Related