ពេជ្រ អា​វី​ហ្សា សុំ​ទុក​បេះដូង​ឲ្យ​នៅ​ទំនេរ​មួយរយៈ​

Sanofi

​ ​តារា​សម្តែង​ល្បីឈ្មោះ តែ​មិនសូវមាន​សមិទ្ធផល​ការងារ​សិល្បៈ ពេជ្រ អា​វី​ហ្សា បាន​ប្រាប់​ពី​ចំណង​ស្នេហ៍​របស់​នាង​នៅក្នុង​ពី​ធី​សម្ពាធ​រឿង “​ខ្មោច​ថតកុន​” ​ថានៅពេលនេះ​ទំនាក់ទំនង​ស្នេហា​រវាង​រូបនាង​ជាមួយ​អតីត​សង្សារ​អ្នកជំនួញ​ឈ្មោះ ហេង នោះ បាន​បែក​គ្នា​ច្បាស់លាស់​ហើយ ដោយហេតុ​ផល​ថា នាង​មិនអាច​ទ្រាំ​ទទួល​​យក​ស្នេហ៍​ពោរពេញ​ទៅដោយ​ការ​ប្រចណ្ឌ និង ធ្វើបាប​ចិត្ត​នាង​នោះបានទេ​។​


ពេជ្រ អា​វី​ហ្សា ក៏បាន​ប្រាប់​ដែរ​ថា នៅពេលនេះ នាង​គ្មាន​រឿង​ស្នេហា​នៅជាប់​​ខ្លួន​ទៀត​ទេ ហើយ​នាង​ក៏​សុំ​ទុក​បេះដូង​ឱ្យនៅ​ទំនេរ​មួយរយៈ​សិន ដើម្បី​លម្ហែចិត្ត​​ឱ្យ​ស្រស់ស្រាយ​បន្តិច ព្រោះ​នាង​បាន​ជួប​រឿង​ស្នេហា​បរាជ័យ​ពីរ​បី​លើក​រួចមកហើយ​។


ពេជ្រ អា​វី​ហ្សា បាន​បន្តទៀតថា ការដែល​នាង​ធ្វើ​ដូច្នេះ​មិនមែន​នាង​បិទទ្វារ​បេះ
​ដូង​លែង​ចង់បាន​គូ​អនាគត​នោះទេ គឺ​នាង​នៅតែ​ផ្សង​ជួប​បុរស​ល្អ​បុរស​ដែល​ស្រឡាញ់​
​នាង​ពិតប្រាកដ និង ឱ្យ​តម្លៃ​ដល់​អាជីព​សិល្បៈ​របស់​នាង​ផងដែរ​។ ព្រោះ​នាង​គឺជា​តារា​
​ស្រី​ម្នាក់​មិនដែល​ទទួល​ថត​ឈុត​ឆាក​ស្នេហា​ជ្រាលជ្រៅ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អារ​ម្ម​
​ណ៍​គូស្នេហ៍​នោះទេ ។​ពោលគឺ​ចាប់ពី​នាង​ចូលប្រឡូក​ក្នុង​អាជីព​សិល្បៈ​មក នាង​ថត​តែ​
​ខារ៉ាអូខេ ស្ប៉ត​ពាណិជ្ជកម្ម សូម្បីតែ​ខ្សែភាពយន្ត​ក៏​នាង​មិន​ថត​ដែរ ចំណុច​នេះ​គឺ​
​នាង​ធ្វើឡើង ព្រោះតែ​មិន​ចង់ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​គូស្នេហ៍​៕ប្រមាញ់ តារា​

Related