រុស្សីមានសិទ្ធិ ប្រើកម្លាំងបាយ ឆ្លើយតបនឹងតួកគី

ប៊ូឆារេស៖ មន្រ្តីជាន់ខ្ពស់ ប្រទេសរុស្សី បានឲ្យដឹងថា ការបាញ់ទម្លាក់យន្តហោះ ចម្បាំងរុស្សីកាលពីថ្មីនេះ ដែលបង្កឡើងដោយប្រទេសតួកគី គឺជា «សកម្មភាពបទល្មើស» ហើយប្រទេសរុស្សី មានសិទ្ធិក្នុងការប្រើប្រាស់ យោធាដើម្បីឆ្លើយតបវិញ ផងដែរ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយស្រង់ថ្នាក់ដឹកនាំរុស្សី ប្រធានរដ្ឋ Duma លោក Sergey Naryshkin បានថ្លែងក្នុងកិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ Bulgaria Digi បាននិយាយថា «វាជាបទឧក្រិដ្ឌ។ វាជាបទល្មើសដែលបង្ក ដោយមេដឹកនាំប្រទេសតួកគី។ វាជាសកម្មភាព ឃាតកម្មអន្តរជាតិ មកលើយោធារបស់យើង ហើយសកម្មភាពគឃ្លើន បែបនេះត្រូវតែដាក់ទណ្ឌកម្ម»។

លោកបន្តទៀតថា «ការឆ្លើយតបពីរុស្សី ច្បាស់ណាស់នឹងត្រូវប្រព្រឹត្តឡើង ដោយផ្អែកតាមច្បាប់អន្តរជាតិ ហើយប្រទេសរុស្សីផ្ទាល់ ក៏មានសិទ្ធប្រើកម្លាំងបាយ ដើម្បីឆ្លើយតបវិញ ផងដែរ។» ដោយបានបន្ថែមថា រុស្សីបានដាក់ពង្រាយ យានយន្តចល័ត គ្រាប់រ៉ុកកែត ប្រភេទ S400 នៅកងជំុរំទ័ព Hmeimim ប្រទេសស៊ីរី ដែលយានយន្ត ប្រភេទនេះជាបចេ្ចកវិទ្យា ចុងក្រោយបំផុតសម្រាប់ ការពារប្រព័ន្ធមីស៊ីល។

គួរបញ្ជាក់ផងដែរថា តួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំង Su-24 ប្រទេសរុស្សីកាលពីថ្ងៃអង្គារ៍ កន្លងទៅនេះ បន្ទាប់ពីយន្តហោះរុស្សី បានធ្វើព្រងើយម្តង ហើយម្តងទៀត ចំពោះការរំលោទដែន អាកាសរបស់តួកគី៕

រុស្សីមានសិទ្ធិ ប្រើកម្លាំងបាយ ឆ្លើយតបនឹងតួកគី