វាយគូនៃព្រឹត្តិការណ៍ GLF Open 2015 បានបញ្ចប់

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់ ITF Men’s Circuit ដែល​គេ​ប្រសិទ្ធិ​នាម​ថា GLF Open2015 ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៣​វិច្ឆិការ​មក​នោះ​លើ​វិញ្ញាសា​វាយ​គូ​បានបញ្ចប់ ​ហើយ ។​

​    ​កីឡាករ​ល្អៗ​លំដាប់​ពី​ភព​លោក​ដែលមាន​ចំណាត់ថ្នាក់​ក្នុង World Ranking ចំនួន​១០​ប្រទេស និង កីឡាករ​កម្ពុជា​មួយរូប​គឺ​ម៉ម ផល្គុណ​បាន​ចូលរួម​ក្នុងការ​ប្រកួត​វាយ​គូ​នេះ ។

     ​កីឡាករ​កម្ពុជា​ម៉ម ផល្គុណ​ដែល​ចាប់​ដៃគូ​ជាមួយ​កីឡាករ​មកពី​ហ្វីលីពីន​ឈ្មោះ​Alkantara Francis Caseyមួយ​ប្រកួត​ដំបូង​លេង​ឈ្នេះ​លេង​ចាញ់​កីឡាករ​មកពី​តៃប៉ិ Chiu Yu Hsiang  និង Tan Li Wie ក្នុង​ពិន្ទុ​៤-៦ និង​១-៦គឺ​ចាញ់​ដាច់​តែម្ដង ។​

​     ​គូ​កីឡាករ​មកពី​កូ​រេ​ខាងត្បូង​គឺ​Kwon Soon Woo ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​២១៩៧ និង SON Ji Hoon បាន​ឡើង​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ។ ការប្រកួត​ដំបូង​របស់​កីឡាករ​ទាំង ២ រូបនេះ​គឺ​ឈ្នះ Horikiri Hiroki ដែល​មកពី​ជប៉ុន​ហើយ​បាន​ចាប់​គូ​ជាមួយ​កីឡាករ​មកពី​តៃប៉ិ WANG Yu-Chang ក្នុង​ពិន្ទុ​៦-៣ និង ៦-៤ ។​

​    ​ក្នុងការ​ប្រកួត​ទី ២​កីឡាករ​កូ​រេ​ទាំង ២​រូបនេះ​បាន​យកឈ្នះ​កីឡាករ GABB Richard មកពី​ចក្រភព​អង់គ្លេស​ និង Niesten Miliaan មកពី​ហូ​ល្លង់​៦-៤ ៣-៦ និង ១០-៥ ។​

​    ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កីឡាករ​កូ​រេ  Kwon Soon Woo និង Son Ji Hoon បាន​យកឈ្នះ​កីឡាករ​មកពី​តៃវ៉ាន់ Huang Liang-Chi និង Yu Cheng-Yu ក្នុង​លទ្ធផល​៣-៦ ៦-៤ និង ១០-៧ ។ វគ្គ​ផ្ដាច់ព្រ័ត្រ​កីឡាករ ជើង​ខ្លាំង​កូ​រេ​ទាំង ២ រូបនេះ​បាន​ចាញ​កីឡាករ តៃប៉ិ Lee Kuan-Yi និង Liu Shao-Fan ក្នុង​លទ្ធផល​៦-៧ ៦-៤ និង​
 ១៣-១១ ។​

​     ​គួរ​បញ្ជាក់ថា​កីឡាករ​តៃប៉ិ​ទាំង ២​រូបនេះ​មួយ​ព្រឹត្តិការណ៍​នេះ​ឈ្នះ​រហូត​តែម្ដង​ដែល​ការប្រកួត​ដំបូង​ របស់គេ​ឈ្នះ​កីឡាករ Ito Yoichi មកពី​ជប៉ុន និង Kim Cheong-Euiu មកពី​កូ​រេ ។ ប្រកួត​លើក​ទី ២ ឈ្នះ​កីឡាករ​មកពី​ ជប៉ុន Fukuda Katsushi និង Saito Shu ។ នៅ​វគ្គ​បាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឈ្នះ​កីឡាករ​មកពី​តៃប៉ិ​ដូចគ្នា​គឺ​Chiu Yu-Hsiang និង TanLi-Wei និង វគ្គ​ផ្ដាច់ព្រ័ត្រ​ឈ្នះ​កីឡាករ​មកពី​កូ​រេ ។