ពលករ​ខ្មែរ​ត្រូវ​និយោជក​រំលោភបំពាន​ក្នុង​ឧស្សាហកម្ម​សាច់មាន់​នៅ​ប្រទេស​សៀម​

ពលករ​ចំណាកស្រុក​ពី​ប្រទេស​កម្ពុជា​ដែល​កំពុងធ្វើការ​ក្នុង​ឧស្សាហកម្ម​កែច្នៃ​សាច់មាន់​សៀម​សម្រាប់​នាំចេញ​ទៅកាន់​តំបន់​អឺរ៉ុប​កំពុង​ប្រឈម​នឹង​ការរំលោភបំពាន​កាន់តែខ្លាំង​ពី​សំណាក់​និយោជក​របស់ខ្លួន​មួយផ្នែក​គឺ​ដោយសារ​សវន​ករបរ​ទេស​បាន​ផ្តោតលើ​សុវត្ថិភាព​ចំណីអាហារ​ជាជាង​ស្ថានភាព​របស់​ពលករ នេះ​បើ​យោងតាម​របាយការណ៍​ចេញផ្សាយ​នៅក្នុង​សប្តាហ៍​នេះ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ឯករាជ្យ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស​។​

នៅក្នុង​ការអង្កេត​រួមគ្នា​មួយ​រវាង​ក្រុមហ៊ុន​ហ្វា​ញ​វ៉​ច និង​ក្រុមហ៊ុន​ស្វី​ត​វ៉​ច បាន​រកឃើញថា​កម្មក​រ​រោងចក្រ​មកពី​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា​បាន​រង​នូវ​ការកេងប្រវ័ញ្ច​ដោយ​ក្រុមហ៊ុន​កម្រៃជើងសា និង​និយោជក​ដែល​កាន់កាប់​លិខិតឆ្លងដែន​របស់​កម្មក​រទាំង​នោះ​ព្រមទាំង​យក​កម្រៃ​សេវា​ស្វែងរក​ការងារ​ខ្ពស់​នៅ​ប្រទេស​សៀម​។ ប្រភព​ដដែល​បានបញ្ជាក់​ដោយ​ផ្អែកលើ​បទសម្ភាសន៍​ជាមួយនឹង​ពលករ​ចំណាកស្រុក​ចំនួន ៩៨ នាក់​បាន​ឲ្យ​ដឹងថា កត្តា​រួមផ្សំ​ទាំងនេះ​បានធ្វើ​ឲ្យ​ពលករ​ចំណាកស្រុក​ស្ថិតក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​ខ្លាំង ពិសេស​លក្ខខណ្ឌ​ការងារ​មិនល្អ​។​

​ការ​ត្អូញត្អែរ​របស់​ក្រុម​ពលករ​រងគ្រោះ​នៅក្នុង​ឧស្សាហកម្ម​កែច្នៃ​សាច់មាន់​សៀម​សម្រាប់​នាំ​ចេញទៅ​បរទេស រួមមាន​កម្រៃ​ស្វែងរក​ការងារ​ដែលមាន​តម្លៃ​ខ្ពស់​ខ្លាំង​ដោយបាន​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតក្នុង​ស្ថាន​ភាពជា​កម្ម​ករ​ជាប់បំណុល និង​ការបំភិតបំភ័យ​ការងារ​មាន​ស្តង់ដារ​ទាប​ព្រមទាំង​ឥរិយាបថ​មិនល្អ​ពី​សំណាក់​ក្រុម​អ្នកបកប្រែ​ភាសា​ជាដើម​។ ពលករ​ជាច្រើន​បាន​រាយការណ៍​ថា​ខ្លួន​បាន​រង​នូវ​ការរំលោភបំពាន​ដោយ​ពាក្យសំដី និង​រាងកាយ​ពី​សំណាក់​អ្នកគ្រប់គ្រង​ដែល​លាក់បាំង​អំពី​ក្រមសីលធម៌​ការងារ​នៅ​អំឡុង​ពេលធ្វើ​សវនកម្ម​ផ្លូវការ​។​

​គួរ​បញ្ជាក់ថា សាច់មាន់​អាច​នឹង​ក្លាយជា​អាហារ​ដែល​មនុស្ស​ចូលចិត្ត​បរិភោគ​ជាងគេ​នៅក្នុង​ពិភពលោក​ហើយ​អាច​នឹងមាន​ប្រជាប្រិយភាព​ជាង​សាច់ជ្រូក​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ​។ ប្រជាប្រិយភាព​កាន់តែខ្លាំង​របស់​សាច់មាន់​គឺជា​ប្រយោជន៍​មួយ​ចំពោះ​ប្រទេស​ផ្គត់ផ្គង់​សាច់មាន់​ធំៗ​ដូចជា​ប្រទេស​សៀម​ដែល​បាន​នាំចេញ​សាច់មាន់​កែច្នៃ​ប្រមាណ ២៧ ម៉ឺន​តោន​ទៅ​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ ២០១៤ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​៕

Workers inspect chickens in assembly line fashion, 11 January 2003, at a chicken factory in Harbin, northeast China.  As the world's fifth-largest exporter of chickens, China shipped 42,000 tonnes abroad in 2003 and though the nearest bird flu case 01 February 2004 is hundreds of miles away down south, the Asian epidemic is a very real threat for workers in the chicken industry who risk layoffs if there's a large decline in the home market following confirmation of an outbreak at a duck farm in southern Guangxi Province on 27 January.   AFP PHOTO/Frederic J. BROWN