មេ​ប៉ុស្តិ៍​ច្រក​ដាក់​ដាំ ឈ្មោះ យ៉ូ សុធា នៅ​ពីក្រោយ​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​ខុសច្បាប់​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​ទំនើបៗ​ឆ្លងកាត់​ប៉ុស្តិ៍​ច្រក​ដាក់​ដាំ និង​ច្រក​ប៉ុស្តិ៍​កង់​ឡង់ ទៅ​លក់​នៅ​ស្រុក​យួន កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ សេចក្តីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា លោក យ៉ូ សុធា មេ​ប៉ុស្តិ៍​ច្រក​ដាក់​ដាំ ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​យួន​ឈ្មោះ ជឿ​ង ជាប្រចាំ​ទើប​បើកដៃ​ឲ្យុ​ឈ្មួញ​ខ្មែរ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​ឲ្យ​ឈ្មួញ​យួន​ឈ្មោះ ជឿ​ង យ៉ាង​រលូន​។

សមត្ថកិច្ច​តូចតាច​មួយចំនួន​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក យ៉ូ សុធា មេ​ប៉ុស្តិ៍​ច្រក​ដាក់​ដាំ និង​ច្រក​កង់​ឡង់​ទេនោះ គឺ​ឈ្មួញ​ខ្មែរ​មិនអាច​ប្រើប្រាស់​រថយន្ត​ទំនើបៗ​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ប៉ុស្តិ៍​ទាំង​២​នេះ ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​បានឡើយ​។ បញ្ហា​នេះ​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវ​ស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​លោក យ៉ូ សុធា កំពុង​ប្រើប្រាស់​តួនាទី​និង​អំណាច​របស់ខ្លួន​ក្នុង​ការប្រមូល​ផលប្រយោជន៍​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​ត្រជាក់ចិត្ត​។ ជាក់ស្តែង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រក​កង់​ឡង់ តាម​រថយន្ត​ទំនើបៗ​រាប់សិប​គ្រឿង ហើយ​ពុំមាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។

ប្រភពពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​រថយន្ត​ទំនើបៗ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​ឈ្មោះ ជឿ​ង បាន​ឲ្យ​ដឹងថា​លោក យ៉ូ សុធា គឺជា​ដៃគូ​រកស៊ី​ជាមួយ​ឈ្មួញ​យួន​ឈ្មោះ ជឿ​ង ជា​យូរ​មកហើយ​ដោយ​មានកា​របែង​ចែក​ផលប្រយោជន៍​ជាប្រចាំ​។ ហេតុនេះហើយ​ទើប​លោក យ៉ូ សុធា ហ៊ាន​បើកដៃ​ឲ្យ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ និង​ច្រក​កង់​ឡង់ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ សូម្បីតែ​សមត្ថកិច្ច​តាម​ដងផ្លូវ​ក៏​មិន​ហ៊ាន​ប៉ះពាល់​ដែរ​។ ឈើ​ប្រណីត​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឆ្លងកាត់​ច្រក​ដាក់​ដាំ និង​កង់​ឡង់​នោះ មាន​ប្រភព​នៅក្នុង​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ដែលជា​ហេតុ​ធ្វើ​ឲ្យ​ឈើ​ប្រណីត​ក្នុងស្រុក​អូររាំង ចៀស​មិន​ផុតពី​វិនាស​ហិនហោច​នោះទេ ព្រោះ​ឈ្មួញ​និង​សមត្ថកិច្ច​ពុករលួយ​គិតគូរ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

W@t-241132 KA-24-11-2015-03 KA-24-11-2015-00