អភិបាលស្រុក មណ្ឌលសីមា រៀបចំសំអាតបរិស្ថាន តាមដងផ្លូវ

 កោះកុង ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានដឹងនាំមន្រ្តី នៅក្រោមឱវាទ និងមានការចូលរួមពីកម្លាំងសម្ថតិកិច្ច ខេមរភូមិន្ទ សិស្សានុសិស្សនិងសហការី ក្រុមហ៊ុនP L Y សរុបចំនួន៦៥០នាក់ ។

 លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានមានប្រសាសន៏ថា ការធ្វើអនាម័យ បរិស្ថាននេះ គឺដើម្បី ថែរក្សាបរិស្ថាន និងបង្កើតហេដ្ឋារចនាសម្ព័ន នៅតាមដងផ្លូវសាធារណៈ ឲ្យបានល្អហើយ ដើម្បីធ្វើការប្រឡង ប្រណាំងទីក្រុងស្អាត រម្មនីយដ្ឋានស្អាត សេវាល្អនៅតាមបណ្តាខេតស្រុក ជាពិសេសធ្វើយ៉ាងណា ធ្វើការទាក់ ទាញ ផ្នែកវិស័យទេសចរ ឲ្យភ្ញៀវជាតិ និង អន្តរជាតិ មានការចាប់អារម្មណ៏ ចំពោះផ្នែកបរិស្ថាននិងកន្លែង ទេសចរណ៏នៅតាមតំបន់ឲ្យមានសោភណ័្ឌភាព និងមានផាសុខភាពគ្រប់ៗគ្នា ក្នុងដំណើរកំសាន្តរបស់ពួកគាត់។ ហើយបើកាលណាបរិស្ថានយើងល្អ ពួកគាត់ដែលមានដំណើរកំសាន្តគាត់ និងធ្វើការផ្សព្វផ្សាយឲ្យយើង ជាមិនខាន បើបរិស្ថានមិនល្អក៏មានការរិៈគន់ របស់ពួកគាត់ដែរដូច្នេះយើង ត្រូវចូលថែរក្សាបរិស្ថាន ទាំងអស់គ្នា ដើម្បីយើងទាំងអស់គ្នាដែរ ។

 លោក ហាក់ ឡេង បានអំពាវរនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមថែរក្សាបរិស្ថាន ដើម្បីយើងទាំងអស់គ្នា។ លោកបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ខេត្តកោះកុងមានការប្រណាំងកង់ ជាលក្ខណៈ មិត្តភាពរវាងខេត្តកោះកុង និងខេត្តត្រាតប្រទេសថៃ ។ ហើយការប្រណាំងកងនេះ ជាលក្ខណះមិត្តភាព រវាងខេត្តទាំង២ ដែលមានព្រំប្រទល់ជាប់គ្នា និងដើម្បីរិតចំណងសាមគ្គីភាព រវាងប្រជាជនទាំង២ប្រទេស៕