លោក ខេង ស៊ុម សមាជិក ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់ នាយនគរបាលម្នាក់ ដែលកំពុងមានជម្ងឺធ្ងន់

បន្ទាយមានជ័យ ៖ លោក ខេង ស៊ុម សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះទៅ សាកសួរ សុខទុក្ខ ដល់នាយនគរបាលម្នាក់ ដែលកំពុងមានជម្ងឺ ជាទម្ងន់សំរាកព្យាបាល នៅក្នុងគេហដ្ឋាន។

លោកវរសេនីយ៍ឯក ឃួន ប៊ុនហួន អតីតស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ បានធ្លាក់ ខ្លួនឈឺធ្ងន់ បន្ទាប់ពីលោកត្រូវបានចូលនិវត្តន៍ ។ លោកត្រូវក្រុមគ្រួសារអះអាងថា គាត់មានជម្ងឺច្រើនប្រភេទ រួមទាំងជម្ងឺក្រិនថ្លើមផងដែរ ហើយក៏បាននាំយកទៅសំរាកព្យាបាល នៅគ្រប់មន្ទីរពេទ្យល្បីៗ ក្នុងរាជធានីភ្នំពេញ ចុងក្រោយត្រូវក្រុមគ្រូពេទ្យបញ្ជូន អោយមកសំរាកព្យាបាល នៅគេហដ្ឋានវិញ ។

ថ្លែងសំណេះសំណាល និងសួរសុខទុក្ខនាឱកាសនោះលោក ខេង ស៊ុម បានធ្វើការ កោតសរសើរនិង វាយតំលៃ ខ្ពស់ ចំពោះវីរភាពនិងការលះបង់ដ៏ធំធេង របស់លោក ឃួន ប៊ុនហួន ចំពោះជាតិមាតុភូមិ ក្នុងអតីតភាព ជាមន្ត្រី នគរបាលជាតិ ។ លោកបន្តថា ទោះជាលោក ឃួន ប៊ុនហួនត្រូវបានចូលនិវត្តន៍នឹងមានជម្ងឺប្រចាំកាយមែន លោកក៏ត្រូវទទួលបានការ គិតគូរពីថ្នាក់នាំក្រសួង និងខេត្តពិសេសប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន ។

បន្ទាប់មកលោកបានឧបត្ថម្ភថវិកា ចំនួនមួយលានរៀល ដល់គ្រួសារនិងលោកឃួន ប៊ុនហួន សំរាប់យកទៅដោះ ស្រាយ ជីវភាពនិងព្យាបាលបន្ត ៕