នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ប្រគល់ម៉ូតូឲ្យ ជនរងគ្រោះវិញ ក្រោយបង្រ្កាបបានពីចោរ

ភ្នំពេញ  ៖ មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានប្រគល់ម៉ូតូមួយគ្រឿង ដល់ជនរងគ្រោះវិញ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្រ្កាបបាន កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅនេះ ។

គួរបញ្ជាក់ថា ជនសង្ស័យម្នាក់ ដែលជាមុខ សញ្ញាគាស់ផ្ទះនិងកាច់កម៉ូតូយ៉ាងសកម្ម ត្រូវ បានកម្លាំង នគរបាលជំនាញព្រហ្មទណ្ឌសហការ ជាមួយកម្លាំងនគរបាលខណ្ឌទួលគោក ខណ្ឌ ឫស្សីកែវ និង ខណ្ឌជ្រោងចង្វារ សហការ គ្នាចេញពួនស្ទាក់ ហើយឈានទៅដល់ការ ដេញបង្ក្រាប រហូតធ្វើឱ្យជន សង្ស័យរូបនេះ ភ័យពេក ក៏ផ្ដួលម៉ូតូរួចលោតពីលើស្ពាន ព្រែកព្នៅចូលទៅក្នុងទឹក កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ប៉ុន្ដែបើទោះបីជនសង្ស័យរូបនេះ លោតពីលើ ស្ពានប៉ងហែលគេចខ្លួនក៏ដោយនោះ សមត្ថ កិច្ចបានជួលទូកប្រជាពលរដ្ឋជិះទៅឃាត់ ខ្លួននៅក្នុងទឹក យកមកលើគោក ដើម្បីបន្ដ ការសួរនាំនិងចាត់វិធានការតាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ កម្លាំងនគរបាលក៏បាន បាញ់មួយគ្រាប់ផងដែរ នៅក្នុងប្រតិបត្ដិការ បង្ក្រាបជនសង្ស័យ រូបនេះ ប៉ុន្ដែមិនបណ្ដាល ឱ្យមានរបួសនោះទេ ។

មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹង ថា ជនសង្ស័យនិងបក្ខពួកពីរនាក់ផ្សេងទៀត បានលួចម៉ូតូមួយគ្រឿងម៉ាក ភជឃ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-7666 កាលពី យប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ ពីជនរងគ្រោះឈ្មោះប៊ូ សុវណ្ឌឌី អាយុ២២ឆ្នាំ មុខរបរលក់ដូរ ស្នាក់ នៅផ្ទះលេខ៣៥៥ តាមផ្លូវម៉ៅសេទុង សង្កាត់ ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា ក្រោយពីដឹងថា បាត់ម៉ូតូហើយនោះ ជនរង គ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់នគរបាល មូលដ្ឋាន ហើយដោយម៉ូតូរបស់ខ្លួនដាក់ប្រព័ន្ធ តាមដាន GPS ផងនោះ ទើបសមត្ថកិច្ច សហការគ្នាធ្វើការស្រាវជ្រាវរហូតដេញតាម បង្ក្រាបនៅខណ្ឌឫស្សីកែវ ដែលពេលនោះ ហើយជនសង្ស័យជិះម៉ូតូបម្រុងឆ្លងស្ពានតែ មើលសភាពការណ៍មិនស្រួល ព្រោះសមត្ថកិច្ចដេញតាមពីក្រោយ ក៏សម្រេចចិត្ដផ្ដួល ម៉ូតូ រួចលោតទម្លាក់ខ្លួនចូលទៅក្នុងទឹកតែ ម្ដង ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា ជន សង្ស័យមានឈ្មោះស៊ុន ប៊ុនធឿន អាយុ២៨ ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលហើយ បក្ខពួកពីរនាក់ផ្សេងទៀត បាននឹងកំពុងរត់គេចខ្លួន  ៕

នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ប្រគល់ម៉ូតូឲ្យ ជនរងគ្រោះវិញ ក្រោយបង្រ្កាបបានពីចោរ

នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ប្រគល់ម៉ូតូឲ្យ ជនរងគ្រោះវិញ ក្រោយបង្រ្កាបបានពីចោរ