រញ្ជួយដីថ្មី នៅភាគនិរតីប្រទេសរុស្សី

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយមុននេះបន្តិចថា មានរញ្ជួយដីកើតឡើង នៅម៉ោង ២ និង ៥១នាទីយប់ (ម៉ោងក្នុងតំបន់) ថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភាគនិរតីនៃរដ្ឋ Shikotan ប្រទេសរុស្សី ក្នុងកម្រិត ៥.៩រ៉ិចទ័រ។

ក្រុមស្ទង់មតិភូមិសាស្រ្តសហរដ្ឋអាម៉េរិក បានឲ្យដឹងថា រញ្ជួយដីនេះ មានជម្រៅ ៥៩.៩១គីឡូម៉ែត ចុះទៅក្រោមដី ដែលមានរយៈបណ្តោយខាងជើង ៤៣.៣៤២ ដឺក្រ និងរយៈទទឹង ១៤៦.៤៨២៩ ដឺក្រេ។

ពុំទាន់មានរបាយការណ៍បញ្ជាក់ពីលទ្ធផលគ្រោះធម្មជាតិនៅឡើយទេ៕

រញ្ជួយដីថ្មី នៅភាគនិរតីប្រទេសរុស្សី