តម្លៃប្រេងធ្លាក់ថ្លៃ ខណៈតម្រូវការ នៃការផ្គង់ផ្គង់កើនឡើង

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ថា តម្លៃប្រេងគិតត្រឹម ថ្ងៃសុក្រម្សិលមិញនេះឃើញថាបានធ្លាក់ចុះបន្តិចនៅលើទីផ្សារ   តែតាមការរំពឹងទុក តម្រូវការនៃការផ្គត់ផ្គង់ ប្រេងនៅតែកើនឡើង ។

យោងតាមរបាយណ៍មួយចេញរៀងរាល់សប្តាហ៍ ដែលបានប្រកាសឲ្យដឹងពីថ្ងៃពុធថា ការផ្គត់ផ្គង់ប្រេងឆៅ របស់សហរដ្ឋ អាម៉េរិក កាលពីសប្តាហ៍មុន គឺមានបរិមាណ១លានបារ៉ែល ទៅ ៤៨៨.២លានបារ៉ែល តួលេខនេះច្រើនជាង ១០៥.០លានបារ៉ែល កាលពីឆ្នាំមុន ក្រសួងពត៌មាន និងថាមពលសហរដ្ឋអាម៉េរិក (EIA) បានប្រកាសឲ្យដឹងយ៉ាងដូច្នេះ ។

សារពើភ័ណ្ឌ នៅ Cushing, Oklahoma ធ្វើឲ្យសហរដ្ឋអាម៉េរិកបង្កើនបរិមាណប្រេងពី១.៧៥លានបារ៉ែល ទៅ៥៨.៦លានបារ៉ែល ។

យោងតាមរបាយការណ៍ពី EIA បានបន្តថា ផលិតកម្មប្រេងឆៅសហរដ្ឋអាម៉េរិក បានបន្ថែមពី១៧,០០០ ទៅ៩,១៦៥លាន បារ៉ែល ក្នុង១ថ្ងៃ ដែលនេះជាតួលេខបង្ហាញឲ្យដឹងកាលពីសប្តាហ៍ មុន ។

ដោយសារករណីនេះ ក្រុមពាណិជ្ជករទាំងឡាយ បាននឹងកំពុងរង់ចាំតាម និងរង់ចាំមើលការជួបជុំគ្នារបស់អង្គការអូពិក ដែលគេនឹងប្រជុំគ្នាអំពីបញ្ហាប្រេងនៅថ្ងៃទី០៤ ខែធ្នូ ខាងមុខនេះ ក្រុងវៀនណា ។

អង្គការអូពិក (OPEC) បានរក្សាផលិតផលប្រេងតាមគូតា ៣០លានបារ៉ែល ក្នុងមួយថ្ងៃ គិតចាប់ពីការសម្រេចគ្នា កាលពីនៅក្នុងកិច្ចប្រជុំកាលពីខែមិថុនា កន្លងទៅ ។ ដោយផលិតផលប្រេង ដែលគេបានរាប់កំណត់នោះ គឺប្រមាណ៤០ភាគរយនៃផលិតផលប្រេងឆៅនៅលើពិភពលោក ។

គេបានដឹងថា តម្លៃប្រេងបានបានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ខែធ្នូ ក្នុងនោះរដ្ឋតិចសាស់ បានធ្លាក់ចុះប្រមាណ ១.៣៣ដុល្លារក្នុង១បារ៉ែល ដោយតម្លៃប្រេងនៅត្រឹម៤១.៧១ ក្នុង១បារ៉ែល នេះជាតួលេខដែលបានបង្ហាញ ឡើងដោយទីផ្សារឥន្ធនៈ New York Mercantile Exchange។ ទន្ទឹមនឹងនេះដែរ ប្រេងចំរ៉ាញ់រួច នឹងបន្តធ្លាក់ថ្លៃរហូតដល់ ខែមករា ដោយចុះ៦០សេន ដោយ ក្នុង១បារ៉ែលមានតម្លៃ៤៤.៨៦ដុល្លារ នេះបើយោងតាមការបង្ហាញដោយទីផ្សារប្រេង London ICE Futures Exchange ។

តម្លៃប្រេងធ្លាក់ថ្លៃ ខណៈតម្រូវការ នៃការផ្គង់ផ្គង់កើនឡើង