ឡាន​ប្រភេទ​ទេសចរណ៍​បើក​បុក​ម៉ូតូ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ស្លាប់​ហើយ​គេច​បាត់​

ព្រះសីហនុ: ​ក្មេងស្រី​អាយុ​១៥​ឆ្នាំម្នាក់ បាន​ស្លាប់​ពាក់​កណ្តាលផ្លូវ ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិកឯកជន លិ​គឹម​ឌី វាលរេញ ខ​ណះ​រូបគេ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​​ត្រូវ​រថយន្ត​ប្រភេទ​ទេសចរណ៍ ធន់​តូច​បុក​ពេញទំហឹង កាលពី​វេលា​ព្រលប់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥នៅលើ​ផ្លូវ​សម្តេច​សង្ឃ ពី​វាលរេញ​ទៅ​ផ្លូវ​ស្ទឹងហាវ ​នៅ​ចំណុច​ភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំ​រ៉ុង ស្រុក​ព្រៃនប់ ។​

​ក្មេងស្រី​រងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ឈិន ពុ​ទ្ឋ្រា អាយុ​១៥​ឆ្នាំ មាន​ទីលំនៅចំណុចកើតហេតុ​ខាងលើ​។​ចំណែក​ភាគី​រថយន្ត​បង្ក​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ក្រោយពី​បង្កហេតុ​រួច បាន​បន្ថែម​ល្បឿន​គេច​បាត់​។

​តាម​សាក្សី​បាន​និយាយថា​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​១​គ្រឿង​ប្រភេទទេសចរណ៍​ធន់​តូច បាន​បើក​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​វាលរេញ ទៅ​ស្ទឹងហាវ លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅពាក់​ស្លាក​លេខ ព្រះសីហនុ 1A.8535 ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ រួច​ក៏បាន​ស្លាប់​ពាក់​កណ្តាលផ្លូវ ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន លិ​គឹម​ឌីវាលរេញ ។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បានមក​ដល់ ហើយ​បានវាស់វែង រួច​បាន​ទាក់ទង​ក្រុមគ្រួសារ​ជនរងគ្រោះ ឲ្យ​មក​ទទួល​​យក​សាកសព​ទៅ​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី​។ ចំណែក​រថយន្ត​បង្ក​ត្រូវបាន កម្លាំង​សមត្ថកិច្ច​បានកំពុងតែ​ស្រាវជ្រាវ និង​ចាប់​យកមក​ចាត់ការ​តាម​​នីតិវិធី​៕​

ឡាន​ប្រភេទ​ទេសចរណ៍​បើក​បុក​ម៉ូតូ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ស្លាប់​ហើយ​គេច​បាត់​

ឡាន​ប្រភេទ​ទេសចរណ៍​បើក​បុក​ម៉ូតូ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ស្លាប់​ហើយ​គេច​បាត់​