កូរ៉ុម​សម្រាប់​ដំណើរការ​មហាសន្និបាត​សភា​តំបន់​អាស៊ី APA លើក​ទី​៨ មាន​លើសពី​៥០​ភាគរយ បូក​១

ភ្នំពេញ: នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ ត្រៀម​រៀបចំ​មហា​សន្និបាតសភា​តំបន់​អាស៊ី APA​លើក​ទី​៨ នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ បាន​មានប្រសាសន៍ថា មហាសន្និបាត​សភា​តំបន់​អាស៊ី APA លើក​ទី​៨ ដែល​សភា​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នឹង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក ដោយហេតុថា​រហូតមក​ដល់ពេលនេះ យើង​មាន​កូរ៉ុម​លើសពី​៥០​ភាគរយ បូក​១ រួចហើយ​។​

​នៅក្នុង​ឱកាស​នោះ លោក​បណ្ឌិត ងួន ញ៉ិល ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ បានអនុញ្ញាត​ឲ្យ​ក្រុមការងារ​តាម​អនុគណៈកម្មការ​នានា ដែល​បាន​បង្កើតឡើង នាពេល​កន្លងមក​រាយ​ការណ៍​អំពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន និង​ចំណុច​នៅ​សេសសល់​ត្រូវធ្វើ​បន្តទៀត ដើម្បី​បម្រើ​ឲ្យ​មហា​សន្និបាតសភា​តំបន់​អាស៊ី APA លើក​ទី​៨ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ ទទួលបាន​ជោគជ័យ​។​

​ក្រោយពី​បាន​ស្ដាប់​លទ្ធផល ពី​ក្រុមការងារ​ត្រៀម​រៀបចំ​មហា​សន្និបាតសភា​តំបន់​អាស៊ី APA លើក​ទី​៨ នីមួយៗ​រួចមក លោក​បណ្ឌិត ងួន ញ៉ិល បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ក្រុមការងារ​ទាំងអស់ និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន ដែល​រហូតមក​ដល់ពេលនេះ​អ្វីៗ បាន​ត្រៀម​រួចរាល់​អស់ហើយ នៅ​រង់ចាំតែ​ការបំពេញភារកិច្ច​នៅ​អំឡុងពេល​មហាសន្និបាត​តែប៉ុណ្ណោះ​។​

​លោក​បណ្ឌិត ក៏បាន​មានប្រសាសន៍​ណែនាំ​ផ្ដាំផ្ញើ​បន្ថែមថា សូម​ឲ្យ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត  ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឲ្យ​មហាសន្និបាត​សភា​តំបន់​អាស៊ី APA លើក​ទី​៨ ដែល​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដំណើរការ​ទៅបាន​ដោយ​រលូន​ប្រកបដោយ​ជោគជ័យ និង​ដើម្បី​ជា​មោទនភាព​ជាតិ​ផង​។

​សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី លោក លោកស្រី ជា​សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និង​លោក លោកស្រី ដែលជា ប្រធាន​អនុគណៈកម្មការ​នានា និង​តំណាង​មកពី​ខាង​រាជរដ្ឋាភិបាល ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ ក្នុង​កិច្ច​ការរៀបចំ​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨ ៕​