ក្រសួងមហាផ្ទៃ ស​សើរ​មន្ត្រី​ខ្លួន ដែល​ប្រឹង​ប្រឹង​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ ក្នុង​ថ្ងៃបុណ្យ​អុំទូក​

ភ្នំពេញ: ​ក្រសួងមហាផ្ទៃ នៃ​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ បានចេញ​ផ្សាយ​លិខិត​ថ្លែងអំណរគុណ និង​កើត​ស​សើរ​ដល់ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដែល​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ និង​ចិត្ត រក្សាបាន​នូ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បានមក​កម្សាន្ត ក្នុង​រាជ​ធា​នៅ​ភ្នំពេញ ក៏ដូចជា​ទូទាំងប្រទេស ក្នុង​ឳ​កាស​ព្រះ​រាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៥​នេះ​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៧ វិច្ឆិកា ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ បានបញ្ចប់​ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​សប្បាយរីករាយ នៅ​គ្រប់​ទីកន្លែង រមនីយដ្ឋាន មណ្ឌល​ទេសចរ​នានា នៅ​ទូទាំងប្រទេស ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​៕

ក្រសួងមហាផ្ទៃ ស​សើរ​មន្ត្រី​ខ្លួន ដែល​ប្រឹង​ប្រឹង​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ ក្នុង​ថ្ងៃបុណ្យ​អុំទូក​