ក្រសួងការបរទេស​ក​ម្ពុ​ជា សហការ​ជាមួយ​មូល​និ​ធី​អាស៊ី​-​អឺរ៉ុប រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី យុវវ័យ​ក្នុងការ​ដឹកនាំ​

ភ្នំពេញ: ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាន​សហការ​ជាមួយ​មូល​និ​ធី​អាស៊ី​-​អឺរ៉ុប នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី "​យុវវ័យ ក្នុងការ​ដឹកនាំ​" (Youth on Leadership) ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់ ១ ខែធ្នូ ឆ្នាំ ២០១៥ ក្នុង​គោលបំណង​ជំរុញ​ការបណ្តុះបណ្តាល​យុវជន​កម្ពុជា​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ ដែល​នឹងមាន​ការចូលរួម​រប​ស់​យុវជន​កម្ពុជា​ចំនួន ៦០​នាក់ ដែលជា​និស្សិត​ត្រូវបាន​មូលនិធិ​អាស៊ី​-​អឺរ៉ុប ជ្រើសរើស​មកពី​សាកល​វិទ្យាល័យ និង​ប្រភព​ផ្សេងៗ នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ពី​គ្រូ​មកពី​អឺរ៉ុប​ចំនួន ២​នាក់​។​
​ការបណ្តុះបណ្តាល ផ្តោត​សំខាន់​ទៅលើ​ការ ការ​បង្វឹក​សមត្ថភាព​ស្តីពី ការដឹកនាំ (Leadership) និង​ការដឹកនាំ​សហគ្រាស (Entrepreneurship)៕​

ក្រសួងការបរទេស​ក​ម្ពុ​ជា សហការ​ជាមួយ​មូល​និ​ធី​អាស៊ី​-​អឺរ៉ុប រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី យុវវ័យ​ក្នុងការ​ដឹកនាំ​