Facebook ឲ្យ​បុគ្គលិក​​​ដែល​មាន​កូន​តូច​ទាំង​អស់​ ​អាច​សម្រាក​៤​ខែ

Facebook ឲ្យ​បុគ្គលិក​​​ដែល​មាន​កូន​តូច​ទាំង​អស់​ ​អាច​សម្រាក​៤​ខែ

Facebook ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​បាន​អនុញ្ញាត​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ពេញ​សិទ្ធ​ទាំង​អស់​ ដែល​មាន​កូន​តូចៗ​ទើប​កើត​ ​អាច​សម្រាក​បាន​រយៈពេល​៤​ខែ​ ដោយ​មិន​កាត់​ប្រាក់​ខែឡើយ ​ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​ពេល​ថែទាំ​កូន។

 

Facebook ឲ្យ​បុគ្គលិក​​​ដែល​មាន​កូន​តូច​ទាំង​អស់​ ​អាច​សម្រាក​៤​ខែ

Mark Zuckerberg និងភរិយា Priscilla Chan

 

​គោលការណ៍​ថ្មី​របស់​ Facebook នេះ​ ពុំ​បាន​ប្រកាន់​ភេទ ឬ​បុគ្គលិក​នៅ​តំបន់​ណា​ទេ ​ដោយ​គិត​ជា​រួម​ទាំង​អស់ ហើយ​នឹង​អនុវត្តន៍​ជា​ផ្លូវការ​ចាប់​​ពី​ខែ​មករា ឆ្នាំ​២០១៦​ខាង​មុខ​ត​ទៅ។ ​គេ​សង្កេត​ឃើញ​ថា គោលការណ៍​នេះ​កើត​ឡើង​គឺ​បន្ទាប់​ពី​​ CEO របស់​ Facebook លោក​ Mark Zuckerberg ​ទើប​តែ​ប្រកាស​សម្រាក​រយៈពេល​២​ខែ​ដែរ ដើម្បី​​ជួយ​មើល​ថែ​កូន​ដំបូង​របស់​លោក។

 

Mark Zuckerberg ​បាន​ប្រកាស​​កាល​ពី​ខែ​កក្កដា​ថា លោក​និង​ភរិយា Priscilla Chan ​មាន​កូន​ហើយ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា តើ​បុរស​រូប​នេះ​​មិន​សម្រាក​មើល​ថែ​កូន​​ទេ ពេល​​កូន​ចាប់​កំណើត។ ប៉ុន្តែ​៤​ខែ​ក្រោយ​មក​ Zuckerberg បាន​ប្រកាស​​សុំ​សម្រាក​រយៈពេល​២​ខែ​មែន បន្ទាប់​ពី​កូន​កើត​ភ្លាម៕

 

Facebook ឲ្យ​បុគ្គលិក​​​ដែល​មាន​កូន​តូច​ទាំង​អស់​ ​អាច​សម្រាក​៤​ខែ
​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ theguardian

នាំមកជូនដោយ

Facebook ឲ្យ​បុគ្គលិក​​​ដែល​មាន​កូន​តូច​ទាំង​អស់​ ​អាច​សម្រាក​៤​ខែ