រូបមន្តធ្វើអោយក្លៀកស​ក្នុងរយៈពេល​ ៣នាទី (មានវីដេអូ)

ក្លៀកខ្មៅអាចធ្វើឲ្យ​មនុស្សស្រី​​បាត់​ភាព​ទាក់​ទាញ និង​ទទួល​​រង​នូវ​​ភាព​អាម៉ាស់  ពេល​ដែល​​ស្ថិត​នៅ​ក្នុង​​ចំណោម​​មនុស្ស​ជា​ច្រើន។ ប៉ុន្តែ​អ្នក​អាច​បំបាត់​វាបាន ដោយ​គ្រាន់​តែ​ព្យាយាម​ប្រើប្រាស់​វិធីសាស្ត្រ​បែបធម្មជាតិខាងក្រោមនេះ។
 
រូបមន្តធ្វើអោយក្លៀកស​ក្នុងរយៈពេល​ ៣នាទី (មានវីដេអូ)
ដំណាក់កាលដំបូង
- ត្រូវសម្អាតក្លៀករបស់អ្នកអោយស្អាត ដោយប្រើអេប៉ុង
- ប្រសិនបើក្លៀករបស់អ្នកមានរោម ត្រូវកោរ​ចេញឲ្យស្អាតផងដែរ
+ ប្រើស្ករស និងទឹកក្រូចឆ្មា
សូមលាយ​ទឹកក្រូចឆ្មា និងស្ករស​ក្នុងបរិមាណ​សមល្មម រួច​យកទៅកម្តៅឲ្យក្តៅដើម្បី​ឲ្យ​វារលាយចូលគ្នា។ បន្ទាប់មក​ដាក់ចុះ​ឲ្យ​ត្រជាក់ ទើបយកល្បាយ​នេះ​ទៅលាប​ក្រោម​ក្លៀកទុក​អោយបាន ២ ទៅ ៣នាទី ទើបលាង​ជម្រះចេញ។ 
+ ប្រើដំឡូងបារាំង ១មើម
វិធីមួយនេះគ្មាន​អ្វីពិបាកនោះទេ នាក់​គ្រាន់តែ​យក​ដំឡូង​លាងទឹកឲ្យស្អាត រួចពុះវាជាពីរ​។ បន្ទាប់មក​យកទៅលុញ​នៅក្រោម​ក្លៀក​របស់នាក់អោយបាន ២ទៅ ៣នាទី មុន​ពេល​ចូលគេង (មិនបាច់លាងចេញទេ)។
+ ប្រើម្សៅធ្វើនំ (Baking soda) និងទឹក
យក​ម្សៅធ្វើនំមួយស្លាបព្រា លាយជាមួយនឹងទឹកបន្តិច រួចកូរ​ឲ្យ​រលាយ។ បន្ទាប់មក​លាប​នៅក្រោម​ក្លៀករបស់អ្នក​ទុកអោយបាន ១០ ទៅ ១៥នាទី ទើបលាង​ចេញជាការស្រេច។
វិធីសាស្ត្របែបធម្មជាតិខាងលើ​នេះ មិន​ត្រឹម​តែ​អាចជួយកម្ចាត់ក្លៀក​ខ្មៅឲ្យប្រែជាស​ប៉ុណ្ណោះទេ ថែមទាំង​អាច​បំបាត់បញ្ហាក្លិនក្លៀកបានថែមទៀត៕
 
ដោយ៖ មង្គលការ
ប្រភព៖ healthylifestyleteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្តធ្វើអោយក្លៀកស​ក្នុងរយៈពេល​ ៣នាទី (មានវីដេអូ)