លោកគួច ចំរើន ដឹកនាំកម្លាំង ចុះលាងសំអាត និងកាត់ដើមត្រែង នៅមាត់ទន្លេ ក្រោយពិធីបុណ្យអុំទូក

ភ្នំពេញ ៖ ក្រោយពីព្រះរាជពិធីបុណ្យអ៊ំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប បានបញ្ចប់ ទៅគណ:បញ្ជាការឯកភាព ខណ្ឌដូនពេញ ដឹកនាំដោយលោក គួច ចំរើន អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ តាំងពីព្រឹកព្រលឹម ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ បានចុះលាងសំអាត និង កាត់ដើមត្រែងនៅមាត់ទន្លេ ដើម្បីសំអាតអនាម័យ និងបរិស្ថានឲ្យបានល្អ  ។

ប្រធានផ្សារកណ្តាល លោក ចាប ឌីណា  បានឲ្យដឹងថា យុទ្ធនាការចុះសំអាតខាងលើនេះ គឺដើម្បីជៀងវាង កំឲមានក្លិន ឆ្អេះឆ្អាបប៉ះពាល់ដល់ភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិដែលមកកំសាន្ត។

សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរក្នុង Facebook Page របស់សម្តេចដោយធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមធ្វើអនាម័យ ដើម្បីទីក្រុងស្អាត រមណីយដ្ឋានស្អាត បរិស្ថានល្អ សុខភាពល្អសម្រាប់ទាំងអស់គ្នា បន្ទាប់ពីពិធីបុណ្យ ប្រពៃណីជាតិ ទើបតែបញ្ចប់ទៅថ្មីៗនេះ។

សម្តេចតេជោ បានសរសេរថា «ពិធីបុណ្យប្រពៃណីជាតិ បានកន្លងផុតទៅហើយ នៅឡើយតែសំរាម ដែលបន្សល់ទុកនៅ តាមទីក្រុង ទីប្រជុំជន ទីផ្សារ និងតាមរមណីយដ្ឋានទេសចរណ៍នានា។ល។ សូមចូលរួមទាំងអស់គ្នាធ្វើអនាម័យ ដើម្បីទីក្រុងស្អាត រមណីយដ្ឋានស្អាត បរិស្ថានល្អ និងសុខភាពល្អសំរាប់ទាំងអស់គ្នា»៕