សម្តេច​ហ៊ុនសែន អំពាវនាវ​ដល់​ជនរួមជាតិ ចូលរួម​ទាំងអស់គ្នា​ធ្វើ​អនាម័យ ក្នុងការ​បោសសម្អាត​សំរាម​

ភ្នំពេញ: ​នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨​វិច្ឆិកា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ផ្ញើ​សារ​អំពាវនាវ​ខ្លី​មួយ​ជូន​ជនរួមជាតិ ឲ្យ​ចូលរួម​ទាំងអស់គ្នា ធ្វើ​អនាម័យ ពិសេស​ការ​បោសសម្អាត​សំរាម​។ សំរាម ដែល​សម្តេច​ហ៊ុនសែន បាន​កត់សម្គាល់ថា បន្ទាប់ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល ៣ ថ្ងៃ បាន​កន្លងផុតទៅ តែ​សំរាម​នៅ​បន្សល់​តាម​ទីក្រុង ទីប្រជុំជន ទីផ្សារ និង​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​។​ល​។​

​សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​ពិធីបុណ្យ​ប្រពៃណីជាតិ​បាន​កន្លងផុត​ទៅហើយ នៅឡើយ​តែ​សំរាម ដែល​បន្សល់ទុក​នៅតាម​ទីក្រុង ទីប្រជុំជន ទីផ្សារ និង​តាម​រមណីយ​ដ្ឋាន​ទេសចរណ៍​នានា​។​ល​។ សូម​ចូលរួម​ទាំងអស់គ្នា​ធ្វើ​អនាម័យ​ដើម្បី​​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត បរិស្ថាន​ល្អ និង​សុខ​ភាពល្អ​សំរាប់​ទាំងអស់គ្នា​"៕​

សម្តេច​ហ៊ុនសែន អំពាវនាវ​ដល់​ជនរួមជាតិ ចូលរួម​ទាំងអស់គ្នា​ធ្វើ​អនាម័យ ក្នុងការ​បោសសម្អាត​សំរាម​