អង្គភាព​ប្រឆាំង​អំពើពុករលួយ បដិសេធ មិន​ចូលរួម​ក្នុងការ​សង្កេតការណ៍​លើ​ដំណើរការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​

ភ្នំពេញ: លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​សរសេរ​លិខិត​ជូន​លោក ឈន ព្រលឹង បណ្ឌិត​រដ្ឋ នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ដើម្បី​ឆ្លើយតប​នឹង​លិខិត​ស្តីពី​ការប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម ជំនា​ន់ទី​៧ នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​។

​ក្នុង​លិខិត លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់​យ៉ាងខ្លី​ថា "​ខ្ញុំ​សូម​ជម្រាប ឯកឧត្តម ជ្រាបថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បដិសេធ​មិន​ចូលរួម​ក្នុងការ​សង្កេតការណ៍​លើ​ដំណើរ​ប្រឡងប្រជែង​ជ្រើសរើស​សិស្ស​ចៅក្រម​ជំនា​ន់ទី​៧​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​ទេ ដោយហេតុថា រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ គ្មាន​ឆន្ទៈ និង​មិនមាន​ការសហការ​ល្អជា​មួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​"៕

អង្គភាព​ប្រឆាំង​អំពើពុករលួយ បដិសេធ មិន​ចូលរួម​ក្នុងការ​សង្កេតការណ៍​លើ​ដំណើរការ​ប្រឡង​ជ្រើសរើស​សិស្ស​ចៅក្រម​