មិន​ស្រួលខ្លួន​ហៅ​ពេទ្យ​មកចាក់​ថ្នាំ​អោយ ដក​ម្ជុល​ចេញ​ត្រដរខ្យល់​ស្លាប់ ហើយ​គេច​បាត់​

កំពង់ស្ពឺ: បុរស​ម្នាក់​បាន​ត្រដរខ្យល់​ស្លាប់​ភ្លាមៗ ខ​ណះ​មាន​ការមិន​ស្រួលខ្លួន​និង​ទើបតែកោសខ្យល់ ហើយ​បាន​ក៏​ហៅ​គ្រូពេទ្យ​នៅក្នុង​ភូមិ​ជាមួយ​មកចាក់​ថ្នាំ​អោយ​។

ដែល​ហេតុការណ៍​បែបនេះ​បានកើត​ឡើង​នៅ​ម៉ោង ៤​ទៀបភ្លឺ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុង​ភូមិ​ជុំ​ពូ​ព្រឹក ឃុំ​ជម្ពូ ព្រឹក ស្រុក​ឧដុង្គ ខេត្ដ​កំ​ពត់​ស្ពឺ ។​

​ជនរងគ្រោះ ឈ្មោះ ពន ធា អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។ ចំណែកគ្រូពេទ្យ ដែល​ចាក់​ថ្នាំ​អោយ​អ្នកជំងឺ​ស្លាប់​ហើយ​រត់​បាត់ឈ្មោះ​ភឺន វណ្ណ​គា ភេទប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា​។​

​ក្រុមគ្រួសារ​សព​បាន​បំភ្លឺថា មុនពេល​កើតហេតុ​ជនរងគ្រោះ មាន​អាការ​មិន​ស្រួលខ្លួនន បានអោយ​ប្រពន្ធ​កោសខ្យល់ តែ​នៅ​មិ​ម​អន់​ទើប​ហៅ​ពេទ្យ​នៅ​ក្នុងភូមិជាមួយគ្នា​មកចាក់​ថ្នាំ ។ ពេលនោះ​ក្រុម គ្រួ​សារបាន​ប្រាប់​គ្រូពេទ្យ​ថាជនរងគ្រោះ​ទើបនឹង​កោសខ្យល់​ហើយ​តែ​គ្រូពេទ្យ​ថា មិន​អី​ទេ ។ បន្ទាប់មក​គ្រូពេទ្យរូបនោះ បាន​យក​ថ្នាំ​មួយ​សឺ​រាំង​មកចាក់​។ ក្រោយ​ចាក់​ហើយ​មិនបាន​ប៉ុន្មាននាទី​ផង​ជន​រង គ្រោះ​ក៏​ត្រដរខ្យល់​ប្រកាច់​ស្លាប់​ភ្លាមៗ តែម្ដង ។​

​ក្រោយពី​មាន​ករណីនេះ​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បានចុះមក​និង​ពិនិត្យ​លើ​ខ្លួន​សាកសព យ៉ាង​យកចិត្តទុកដាក់ រួចហើយ​បាន​​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំណែក​ករណី​ខាងលើនេះ គឺ​សាច់ញាតិ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅប៉ុស្ដិ៍នគរបាល ដើម្បី​អន្តរាគមន៍​និង​យុត្តិធម៌ អោយជួយ​តាម​ចាប់​ជន​
សង្ស័យ​ជា​គ្រូពេទ្យ​រូបនោះ​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ៕

មិន​ស្រួលខ្លួន​ហៅ​ពេទ្យ​មកចាក់​ថ្នាំ​អោយ ដក​ម្ជុល​ចេញ​ត្រដរខ្យល់​ស្លាប់ ហើយ​គេច​បាត់​