​Kylie Jenner ត្រូវ​គេ​និយាយ​ដើម​រឿង​កុម្ម៉ង់​ហួសហេតុ​ពេក​ ពេល​ឡើង​កម្មវិធី​ Ellen Show

​Kylie Jenner ត្រូវ​គេ​និយាយ​ដើម​រឿង​កុម្ម៉ង់​ហួសហេតុ​ពេក​ ពេល​ឡើង​កម្មវិធី​ Ellen Show

តារា​ស្រី​ Kylie Jenner​ វ័យ​ទើប​តែ​​​១៨​ឆ្នាំ​បាន​ចូល​សម្ភាស​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​លោក​ស្រី Ellen កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ តែ​បុគ្គលិក​​​ធ្វើ​ការ​ក្នុង​នោះ​ទៅ​ជា​ស្រឡាំងកាំង​ព្រោះ​តែ​ការ​ទាមទារ​ហួស​ហេតុ​ពេក​របស់​នាង​។
 
​Kylie Jenner ត្រូវ​គេ​និយាយ​ដើម​រឿង​កុម្ម៉ង់​ហួសហេតុ​ពេក​ ពេល​ឡើង​កម្មវិធី​ Ellen Show
ប្រភព​មួយ​បាន​ឱ្យ​ដឹង​ថា​ គ្រាន់​តែ​ឡើង​កម្មវិធី​នេះ នាង​ Kylie​ ប្រាប់​ថា​នាង​មិន​ព្រម​​ឱ្យ​ក្រុម​អ្នក​តុបតែង​ខ្លួន​របស់​កម្មវិធី​នេះ​រៀប​ចំ​ខ្លួន​ឱ្យ​នាង​ទេ គឺ​នាង​ប្រើ​របស់​ខ្លួន​ឯង និង​មាន​អ្នក​​​តុបតែង​​​ផ្ទាល់​ខ្លួន​ តែ​ត្រូវ​រៀបចំ​​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​ឱ្យ​នាង​ពីរ មួយ​សម្រាប់​នាង​ផ្ទាល់ និង​មួយ​ទៀត​សម្រាប់​អ្នក​មក​ជាមួយ​នាង​។

 

​Kylie Jenner ត្រូវ​គេ​និយាយ​ដើម​រឿង​កុម្ម៉ង់​ហួសហេតុ​ពេក​ ពេល​ឡើង​កម្មវិធី​ Ellen Show
 
លើស​ពី​នេះ​ទៅ​ទៀត នាង​ Kylie នៅ​ទាមទារ​ឱ្យ​កន្លែង​ចត​ឡាន VIP ពីរ​កន្លែង​ផង​ ព្រោះ​នាង​មិន​ចង់​ដើរ​ឆ្ងាយ​ពី​កន្លែង​ចត​ឡាន​ទៅ​ស្ទូឌីយោ​ថត​ទេ​។ ​

 

ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព​៖ radaronline