រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ម៉ូតូ​១​គ្រឿង​ស្លាប់​ក្មេង​ស្រី​ម្នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​២០​នាទី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​សម្តេច​សង្ឃ (​វាល​រេញ​-​ស្ទឹង​ហាវ​) ក្នុងភូមិ​អូរ​ត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឈិ​ន ពុទ្រា អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ ជិះ​ម៉ូតូ​ធុន​C125 ពណ៌​ខ្មៅ ស៊េរី​២០០៧ ក្នុង​ទិស​ដៅ​ពី​វាល​រេញ ទៅ​ស្ទឹង​ហាវ (​ពី​កើត ទៅ​លិច​) លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើកប​បុក​ពីក្រោយ ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​ខ្ទាត​ធ្លាក់​ផ្លូវ ហើយ​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ ចំណែក​រថយន្ត​បាន​បើក​រត់​បាត់​ស្រមោល ។