បុគ្គលិក​ហាង​ម៉ាស្សា «​អា​ឡា​ស្កា​»​ជិត​១០០​នាក់​តវ៉ា​ទាមទារ​​ដំឡើងប្រាក់ខែ​

ខេត្តសៀមរាប ៖ ​ហាង​​ម៉ាស្សា​យីហោ «អា​ឡា​ស្កា» ត្រូវ​ក្រុម​បុគ្គលិក​​ប្រុស-​ស្រី​​ចំនួន​​​១០០​​នាក់ ក្នុង​​ចំណោម​​១៥០​នាក់ បាន​​ធ្វើការ​តវ៉ា​លើក​​បដា​ទាមទារ​​​ប្រាក់ខែ​​ចាប់ពី​១៧៧​​ដុល្លារ​ក្នុង​១​ខែ ​និង​ប្រាក់​​ឧបត្ថម្ភ​​សម្រាប់​ថែរក្សា​សុខភាព​ចំនួន​​១០០​ដុល្លារ ម្នាក់​ៗ​​ក្នុង​១​ឆ្នាំ ​។

ហេតុ​ការណ៍​​​នេះ​ ​ធ្វើ​ឡើង​​​កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​​​រសៀល​ថ្ងៃ​ទី​២៧ ​វិច្ឆិកា​ ​២០១៥ ស្ថិត​​នៅ​ក្នុង​បរិវេណ​​ហាង​ម៉ាស្សា ​ដែល​​​មា​នទី​តាំងនៅ​មុខ​​ផ្សារ​​ញ៉ែ ក្នុងភូមិ​តា​​ភុល សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប​ ។

តំណាង​​ឱ្យ​ក្រុម​បុគ្គលិក​ប្រមាណ​ជិត​១០០​នាក់​ ក្នុង​ចំណោម​១៥០​នាក់​ គឺ​លោក​ហ៊ុន គី​ម​សេង អនុប្រធាន​សហជីព​ប្រចាំការ​នៅ​ហាង​​ម៉ាស្សា​អា​ឡា​ស្កា​បាន​​និយាយ​​ថា ការ​តវ៉ា​ទាមទារ​​ក្នុង​ថ្ងៃ​នេះ ដោយ​​​វត្តមាន​​ប្រធាន​សហ​ជីព ​និង​អនុ​សហ​ជីព ​និង​គណៈ​លេខា​ធិការ​​មក​ពី​រាជធានី​ភ្នំពេញ​ បាន​ចូលរួម​ចំនួន​៤​នាក់ ​(​ក្នុង​នោះ​ មាន​​ប្រុស​២​នាក់ ​និង​ស្រី​២​នាក់​) ​មាន២ចំណុច​គឺចំណុច​ទី​១-​ដំឡើង​ប្រាក់ខែ​​ចំនួន​១៧៧​ដុល្លារ​ក្នុង​១​ខែ សម្រាប់​បុគ្គលិក​ក្នុង​១​នាក់  ព្រោះ​ប្រាក់ខែ​រាល់ថ្ងៃ​ត្រឹម​​៦០​ដុល្លារ ​ទៅ​១០០​ដុល្លារ​ក្នុង​ម្នាក់​ៗ​សម្រាប់​​​​អ្នក​ថ្មី​ និង​អ្នក​ចាស់ មិន​អាច​​ប្រើប្រាស់​គ្រប់គ្រាន់​ ក្នុង​ជីវភាព​​រស់នៅ​សព្វថ្ងៃ​បាន​ទេ និង​ចំណុច​​២-​គឺ​​ទាមទារ​ឱ្យ​នាយក​ជក់
​(​ថៅកែ​​កូរ៉េ​) ​ផ្តល់​ប្រាក់​សុខភាព​​ចំនួន​១០០​ដុល្លារ ​សម្រាប់​ក្នុង​ម្នាក់​ជា​រៀង​រាល់​ឆ្នាំ​ម្តង​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព