​ពិចារណា​មុន​មាន​កូន​ទី​២

​ពិចារណា​មុន​មាន​កូន​ទី​២

​មុនពេល​ដែល​អ្នក​ចង់​មាន​កូន​ទី​២ អ្នក​ត្រូវ​តែពិចារណា​ឱ្យបាន​ច្បាស់លាស់ និង​ល្អិតល្អន់ ហើយ​មាន​រឿង​៣​ដែល​អ្នក​គួរតែ​គិត​ឱ្យបាន​ច្បាស់​។ តើ​មានរឿង​អ្វី​ខ្លះ​ទៅ​?

រឿង​ទី​១ ៖ បញ្ហា​សេដ្ឋកិច្ច​
មុនពេល​ដែល​អ្នក​សម្រេច​ចិត្ត​ចង់​កើត​កូន​ទី​២ អ្នក​ត្រូវ​តែពិចារណា​ពី​បញ្ហា​សេដ្ឋិកិច្ច​ជាមុនសិន ព្រោះ​ក្រោយពេល​ដែល​អ្នក​កើត​ចេញ​មក អ្នក​ត្រូវ​តែ​ចំណាយ​លើ​ទឹកដោះគោ និង​ខោ​ទឹកនោម ហើយ​ពេល​ដែល​ធំ​ឡើង អ្នក​ត្រូវ​តែ​ចំណាយ​លុយ​ទៅ​លើ​សាលារៀន​របស់​កូន​ទាំងពីរ ដូចនេះ​ក្រោយពេល​ដែល​អ្នក​កើត​ហើយ អ្នក​ត្រូវ​តែ​ចំណាយ​លុយ​រហូត​។​

រឿង​ទី​២ ៖ អាយុ​ច្រើន​
អាយុ​កាន់តែ​ក្មេង​កាន់តែ​ល្អ​ចំពោះ​ការ​កើត​កូន​ទី​២ យក​ល្អ​នៅមុន​អាយុ​៣០​ឆ្នាំ ព្រោះ​បើ​ក្រោយពេល​៣៥​ឆ្នាំ​រួច ទើប​អ្នក​កើត​កូន​ទី​២ នោះ​សម្ថ​ភាព​នៃ​ការ​កើត​កូន​របស់​អ្នកនឹង​ធ្លាក់ចុះ ហើយ​ការលូតលាស់​របស់​កូន​ក៏​មិន​សូវ​ល្អ​ដែរ​។​

រឿង​ទី​៣ ៖ ត្រូវ​មាន​ការត្រៀម​ចិត្ត​ទុកជាមុន​
មុនពេល​ដែល​អ្នក​កើត​កូន​ទី​២ អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ថា តើ​កូន​ទី​១​របស់​អ្នក​អាច​ទទួលយក​បាន​ដែរ​ឬទេ តើ​មាន​នរណា​ជួយ​មើល​កូន​ទី​មួយ​របស់​អ្នក​ឬទេ តើ​អ្នក​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​មើលថែទាំ​កូន​ទី​២​ឬទេ ព្រោះ​ក្រោយពេល​ដែល​អ្នក​សម្រាលកូន​រួច អ្នក​ត្រូវ​តែមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​មើលថែទាំ​គេ រួម​ជាមួយ​ចិត្ត​អំណត់​ផងដែរ ព្រោះ​អ្នកនឹង​ចាប់ផ្តើម​មិនអាច​គេង​យប់​បានឡើយ អ្នក​ត្រូវ​តែ​មើលថែ​កូន​ដល់​ភ្លឺ​ទៀត ដូចនេះ​អ្នក​គួរតែ​ត្រៀម​ចិត្ត​ឱ្យបាន​ជា​មុន​សិន​ទើប​អាច​មាន​កូន​ទី​២​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។