​កូន​ហូរឈាម​ច្រមុះ ធ្វើ​ម៉េច​?

​កូន​ហូរឈាម​ច្រមុះ ធ្វើ​ម៉េច​?

​នៅពេល​ដែល​កូន​ហូរ​ឈាម​ច្រមុះ អ្នក​ម្តាយ​គ្រប់រូប​តែងតែ​បា​រម្ហ​ជានិច្ច ហើយ​មិនដឹងថា​គួរតែ​ប្រើ​វិធី​អ្វី​ដើម្បី​សង្គ្រោះ​នោះទេ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​សង្គ្រោះ​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

ស្អំ​ទឹកកក​
នៅពេល​ដែល​កូន​ហូរ​ឈាម​ច្រមុះ​មិនសូវ​ច្រើន អ្នក​អាច​យក​ទឹកកក​ស្អំ​លើ​ថ្ងាស និង​ក្បាល​របស់​កូន​បាន ឬ​អ្នក​អាច​យក​ទឹកកក​ឱ្យ​កូន​ខ្ពល់​មាត់​ក៏​បាន​ដែរ នោះ​វា​នឹង​ធ្វើឱ្យ​បំពង់​នៃ​សរសៃឈាម​រួម​តូច នោះ​វា​នឹង​អាច​កាត់បន្ថយ​ការ​ចេញ​ឈាម​បាន​។​

របៀប​សង្កត់​ច្រមុះ​
អ្នក​អាច​យក​មេដៃ និង​ចង្អុ​រដៃ​របស់​អ្នកសង្កត់​ច្រមុះ​ទាំងសងខាង​រប​ស់​កូន​ចំនួន​១០​ទៅ​១៥​នាទី​(​បើ​អ្នក​ដឹងថា​ច្រមុះ​ខាង​ណា​ឈាម អ្នក​អាច​សង្កត់​តែ​ច្រមុះ​នោះ​បាន​ហើយ​) ហើយ​អ្នក​ត្រូវ​តែ​ឱ្យ​កូន​អង្គុយ​រាង​ឱនក្បាល​ចុះក្រោម ដើម្បី​ខ្ចាក់​ឈាម​ក្នុង​មាត់ចេញ ដោយ​មិន​ត្រូវឱ្យ​កូន​ងើយ​ក្បាល​ឡើងលើ​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​ឈាម​ទាំងនោះ​ហូរ​ចូលទៅ​ក្នុង​ពោះវៀន និង​ក្រពះ​កូន ជា​ហេតុ​ដែល​ធ្វើឱ្យ​កូន​ក្អួត​បាន​។​

បញ្ជូន​ទៅ​មន្ទីរពេទ្យ​
នៅពេល​ដែល​អ្នក​ប្រើ​វិធី​ខាងលើ​រួច កូន​នៅតែ​ឈាម​មិន​ឈប់ ហើយ​មាន​មុខ​ស្លេក ចេញ​ញើស​ច្រើន បេះដូង​លោត​ញាប់ អ្នក​ត្រូវ​តែ​នាំ​កូន​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ការពារ​កុំឱ្យ​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​។​

ប្រយ័ត្ន​នូវ​ចំនីអាហារ​
នៅ​ចន្លោះ​ពេល​ដែល​កូន​ឈាម​ច្រមុះ អ្នក​មិន​ត្រូវ​ឱ្យ​គេ​បរិភោគ​អាហារ​ដែល​ក្តៅ​នោះទេ អ្នក​ត្រូវ​តែ​ឱ្យ​គេ​បរិភោគ​អាហារ​ដែល​មាន​វីតាមីន និង​ប្រូតេអ៊ីន ដូចជា ទឹកដោះគោ និង​ទឹក​ផ្លែឈើ ជាងនេះទៅទៀត អ្នក​គួរតែ​ឱ្យ​កូន​បរិភោគ​បបរ ហើយ​មិន​ត្រូវ​ពិសារ​អាហារ​ដែល​ហិរ​នោះទេ ត្រូវតែ​ទទួល​ទាន​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​។​

មិន​លូកដៃ​ចូល​ច្រមុះ​
អ្នក​ត្រូវ​តែ​ប្រាប់​កូន​ឱ្យ​មាន​ទម្លាប់​ល្អ ដោយ​មិន​ត្រូវ​លូកដៃ​ចូល​ច្រមុះ​ឡើយ ព្រោះ​វា​ងាយ​ធ្វើឱ្យ​កូន​ឈាម​ច្រមុះ​ខ្លាំងណាស់​៕
 

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។