កូន​​អកត្តញ្ញូ​ស្រវឹងស្រា​​ខឹងម្តាយ​​ស្តីបន្ទោស​ទាញ​កាំបិត​កាប់​របួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ កូនប្រុស​យក​កាំបិត​បុ័ងតោ​កាប់​ម្តាយ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ព្រោះតែ​ខឹង​ស្តីបន្ទោស​រូបគេ​មិន​ឱ្យ​ផឹកស្រា និង​សេព​គ្រឿងញៀន ដែល​ហេតុការណ៍​នេះកើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ នៅ​ចំណុច​អគារ​ការដ្ឋាន​សំណង់​មួយ​​កន្លែង ក្នុងភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត ប៉ោយ​ប៉ែ​ត  ។

ប្រភព​បានឱ្យ​ដឹង​ថា កូន​អកត្តញូ​ខាងលើ​ឈ្មោះ​អូន អន អាយុ​៣២​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ និង​មក​ពី​ភូមិ​ត្រពាំង​ថ្ងាន់ ឃុំ​-​ស្រុក​ត្រពាំង​ថ្ងាន់ ខេត្តកំពត ។ ចំណែក​ម្តាយ​រង​គ្រោះ​ឈ្មោះ​ឈឹ​ម រ៉​ន អាយុ​៤២​ឆ្នាំ របួស​ក្បាល​២​កន្លែង ត្រូវ​បុរស​ជា​ប្តី​នាំ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព