ពិធីបុណ្យ​ទក្ខិណានុប្បទាន​តម្កល់សព​មាតា​បង្កើត​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន

រាជធានី​ភ្នំពេញ ៖ លោកយាយ​មហា​ឧបាសិកា ទ្បោ លាង​ហ័ន ជា​មាតា​បង្កើត​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​១៦​រសៀល ថ្ងៃ​ទី​២៦ វិច្ឆិកា ក្នុង​ជន្មាយុ​៨៨​ឆ្នាំ ដោយ​ជរាពាធ ។

សព​មហា​ឧបាសិកា បាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា ដែល​តាម​កម្មវិធី​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ វិច្ឆិកា នៅ​គេហដ្ឋាន​នៃ​សព ស្ថិត​នៅផ្ទះ​លេខ​៣ ផ្លូវ​លេខ​៣៣៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជាប់​ស្ថានទូត ប៊ុល​ហ្គា​រី ។

តាម​កម្មវិធី​ដដែល សព​ត្រូវ​ដង្ហែ​និង​ប្រារព្ធ​ពិធី​បូជា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៩ វិច្ឆិកា នៅ​ឈាបនដ្ឋាន​វត្ត​លង្ការ ព្រះ​កុស​មា​រាម ។

គួរ​កត់​សម្គាល់ថា ក្នុង​ឱកាស​ប្រារព្ធ​ពិធី​តម្កល់ ធ្វើបុណ្យ​ទក្ខិណានុប្បទាន យើង​សង្កេត​ឃើញ​វត្តមាន​ឯកឧត្តម លោក​ជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី អ្នក​នាង​កញ្ញា​អញ្ជើញ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ច្រើន​កុះករ ទាំង​មន្ត្រីរាជការ ទាំង​វិស័យ​ឯកជន មក​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ។

លោក ខៀវ កា​ញា​រី​ទ្ធ និង​លោក​ជំទាវ​ជា​ភរិយា និង​លោក​ខៀវ ថវិកា ព្រមទាំង​ញាតិ​មិត្ត​ជិត​ស្និទ្ធ បាន​នៅ​ប្រចាំការ​ស្វាគមន៍​ទទួលភ្ញៀវ​ប្រកបដោយ​កិត្តិយស​ជាទី​បំផុត ។
ឆ្លើយ​តប​វិញ នោះ​គឺជា​ការ​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ឥស្សរជន​មួយ​រូប ដែល​ជា​បុត្រ​នៃ​សព និង​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោក ជា​អ្នក​ដែល​ទទួល​បាន​នូវ​ការ​គោរព​ស្រ​ទ្បា​ញ់​រាប់អាន ពោរពេញ​ទៅ​ដោយ​ប្រជាប្រិយភាព​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម ។

ក្នុង​នាម​គណ​គ្រប់គ្រង ព្រមទាំង​សហការី​សារព័ត៌មាន​«​កោះសន្តិភាព​»​ទូ​ទាំង​ប្រទេស សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ជាមួយ​គ្រួសារ​នៃ​សព និង​សូម​បួងសួង​ដល់​បារមី​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ឱ្យ​វិញ្ញាណក្ខន្ធ មហា​ឧបាសិកា ទ្បោ លាង​ហ័ន អញ្ជើញ​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ទ្បើ​យ ៕