ប្រធាន​កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​ទៅ​ចែកជូន ប្រជាពលរដ្ឋ ចំនួន ២៦៧០​គ្រួសារ នៅ​ខេត្តព្រៃវែង​

​ព្រៃវែង: សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ជា​អធិបតីភាព សំណេះសំណាល និង​ប្រគល់​អំណោយ មនុស្សធម៌​កាកបាទក្រហមកម្ពុជា ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ជនពិការ កុមារកំព្រា គ្រួសារ​ទីទ័លក្រ ចាស់​គ្មាន​ទីពឹង និង​ក្រុមគ្រួសារ​ដែល​រស់នៅ ជាមួយ មេរោគ​អេដស៍ ចំនួន​២.៦៧០​គ្រួសារ ក្នុង​ក្រុង​១ និង​ស្រុក​ទាំង​១២ ក្នុង​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ពហុ​កីឡដ្ឋាន​ខេត្ត​។​

​ប្រជាពលរដ្ឋ ទាំង​ចំនួន ២៦៧០​គ្រួសារ អ្នក​ផ្ទុកមេរោគ​អេដស៍ ចាស់​គ្មាន​ទីពឹង គ្រួសារ​ជនពិការ គ្រួសារ​ទីទ័លក្រ មកពី​ក្រុង​ព្រៃវែង ស្រុក​ពាម​រក៍ ស្រុក​បាភ្នំ ស្រុក​ពារាំង ស្រុក​ពារាំង ស្រុក​ព្រះស្តេច ស្រុក​កំពង់ត្របែក ស្រុក​មេសាង ស្រុក​កញ្ជ្រៀច ស្រុក​ស៊ីធរ​កណ្តាល ស្រុក​ពោធិ៍​រៀង ស្រុក​ពាម​ជរ និង​ស្រុក​កំចាយមារ​។​

​អំណោយ​ដែល​ត្រូវ​ប្រគល់ជូន ប្រជាពលរដ្ឋ​នាពេលនោះ ក្នុង​មួយ​គ្រួសារៗ ទទួលបាន​អង្ករ​៣០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ឃី​ត​១​កញ្ចប់ (​សារុង មុង ភួយ ក្រមា​) ដោយឡែក​ក្រណាត់ស​១​ដុំ និង​ថវិកា​ចំនួន​២០០០០​រៀល ( ពីរម៉ឺន​រៀល ) ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​៕​

ប្រធាន​កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​ទៅ​ចែកជូន ប្រជាពលរដ្ឋ ចំនួន ២៦៧០​គ្រួសារ នៅ​ខេត្តព្រៃវែង​

ប្រធាន​កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​ទៅ​ចែកជូន ប្រជាពលរដ្ឋ ចំនួន ២៦៧០​គ្រួសារ នៅ​ខេត្តព្រៃវែង​