ប្រទះឃើញ​សាកសព​បុរស​ម្នាក់​និង​ម៉ូតូ​នៅក្នុង​ប្រឡាយទឹក

ភ្នំពេញ: ​ក្មេងៗ​នាំគ្នា​ទៅ​អូស​កំពឹស និង​កូន​ត្រី​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ និង​ម៉ូតូមួយគ្រឿង​នៅក្នុង​ប្រឡាយទឹក បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋនៅក្បែរនោះ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ​។

​ការប្រទះឃើញ​និង​ភ្ញាក់ផ្អើល​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​ប្រមាណ​ជាង​៩ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​ប្រឡាយទឹក ភូមិ​ក្រពើ​ទ្រោម សង្កាត់រលួស ខណ្ឌដង្កោ​។

​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ប៉ែន រ័​ត្ឋ អាយុ​២៥ មុខរបរ​កម្មករសំណង ទីលំនៅក្នុងភូមិ​ក្រាំង​ក្រួច សង្កាត់​ទៀន ខណ្ឌដង្កោ និង​មាន​ប្រព​ន្ឋ​ឈ្មោះ​ឃ​ន សុខ​ចន្ទមុខរបរ​កសិករ​។​

​មុនពេល​កើតហេតុ​គឺ​នៅវេលា​ម៉ោង​៩ ព្រឹក​ថ្ងៃកើតហេតុ មាន​ក្មេងៗ​៤​នាក់​បាន​ទៅ​អូសកំពឹស​និង​ត្រី​តូចៗ​នៅក្នុង​ប្រឡាយ​នោះ ពេល​អូស​ដល់​ចំណុចកើតហេតុ​ក៏បានទាក់​ជាមួយ​របស់​អ្វីមួយ ដែល​ពួកគេ​ស្មានតែ​គល់ឈើ បន្ទាប់មក​ពួកគេ​ក៏បានទៅ​រឿ​វ​ប៉ះ​ទើប​ដឹងថា​ជា​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ​1X.4762 ក៏​រត់​ទៅប្រាប់​ប្រជាពលរដ្ឋ​ដែល​នៅក្បែ​នោះ​និង​បានរាយការណ៍​ដល់​សម​ត្ថ​កិច្ច ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ជំនាញ បានធ្វើ​កោសល្យវិច័យ​ដោយឃើញថា​សាកសព​ជនរងគ្រោះ​ពិតជា​លង់​ស្លាប់​ដោយ​ម៉ូត​សង្កត់ពីលើ​​ប្រាកដ​មែន​។​

​បើតាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ដែល​ស្លាប់នោះ ប្រហែល​អាច​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ក៏បាន​ជ្រុល​ចង្កូតធ្លាក់​ចូលទៅក្នុង​ប្រឡាយទឹក​ហើយ​ម៉ូតូ​សង្កត់​លង់​ស្លាប់​តែម្ដង​។​ក្រោយមកសមត្ថកិច្ច​បា​ន​ប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាមប្រពៃណី ៕​

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​និង​ម៉ូតូ​នៅក្នុង​ប្រឡាយទឹក

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​និង​ម៉ូតូ​នៅក្នុង​ប្រឡាយទឹក
ប្រទះឃើញ​សាកសព​បុរស​ម្នាក់​និង​ម៉ូតូ​នៅក្នុង​ប្រឡាយទឹក