សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ព្រះសីហនុ ប្រមាណ​ជិត ១០០០​នាក់ ចូលរួម​អបអរសាទរ លោក ហ៊ុន ម៉ា​នី ដែល​នាំយក​ពានរង្វាន់ The Gusi Peace មកដល់​កម្ពុជា​

ព្រះសីហនុ: ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​គណៈកម្មាធិកា​រ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្នាក់ឃុំ និង​ស្រុក​ចំនួន ៥៤​នាក់ នៅក្នុង​សាលាស្រុក​ព្រៃនប់ បានធ្វើ​ឡើង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​តំណាង​ក្រុមប្រឹក្សាឃុំ ស្រុក ខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ គ្រប់​ស្ថាប័ន ប្រជាពលរដ្ឋ និង​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ថ្នាក់ឃុំ ស្រុក ខេត្ត​ព្រះសីហនុ ប្រមាណ​ជិត ១០០០​នាក់ កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា​។​

​នៅក្នុង​ពិធី​នោះ លោក ទិ​ត វុទ្ធី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក៏បាន​ប្រកាស​ចូលរួម​អបអរសាទរ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ដែល​បាន​នាំយក​ពានរង្វាន់ The Gusi Peace មកកាន់​ប្រទេស​កម្ពុជា​។

​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​តំណាងរាស្ត្រ​វ័យក្មេង​នៅ​កម្ពុជា បាន​ក្លាយជា​ជនជាតិ​កម្ពុជា និង​ឥស្សរជន​ខ្មែរ​ដំបូង​គេ ទទួលបាន​ពានរង្វាន់​សន្តិភាព « The Gusi Peace Prize » ក្នុង​ភាពជា​អ្នកដឹកនាំ​យុវជន ការគោរព​សិទ្ធិ និង ជា​អ្នកការពារ​ស្រឡាញ់​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​។ លោក ហ៊ុន ម៉ា​នី រួម​និង​ម្ចាស់​ជ័យលាភី ១៨​នាក់​ផ្សេងទៀត មកពី​ជុំវិញ​ពិភពលោក នឹង​ឡើង​ទទួលពាន « The Gusi Peace Prize» នៅ​ប្រទេស​ហ្វីលីពីន នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​វេលា​ម៉ោង​ប្រមាណ ៥​ល្ងាច​ម៉ោង​នៅ​កម្ពុជា​។​

​សូម​ជំរាប​ថា Gusi Peace Prize ត្រូវបាន​បង្កើតឡើង​ដោយ​លោក Barry Gusi ក្នុង​គោលបំណង​ឧទ្ទិស​ដល់​ឪពុក​របស់លោក គឺ​លោក Gemeniano Javier Gusi អតីតយុទ្ធជន​នា​សម័យ​សង្គ្រាមលោកលើកទី​ពីរ ដែល​បាន​តស៊ូរ​ប្រយុទ្ធ ប្រឆាំង​ជប៉ុន ហើយ​ក្រោយមក​បានក្លាយ​ជា​អ្នកនយោបាយ និង ជា​សកម្មជន​សិទ្ធិមនុស្ស​។ Gusi ជា​អង្គការ​របស់​អាស៊ី ដែល​សំខាន់បំផុត និង​នាំមុខគេ​នៅលើ​ពិភពលោក​សព្វថ្ងៃនេះ​៕​