អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បដិសេដ​មិន​ចូលរួម​សង្កេត​ការណ៍​ក្នុង​ការ​ប្រលង​ចៅ​ក្រម​ជំនាន់​ទី​៧

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ACU​ បាន​ចេញ​លិខិត​មួយ​គោរព​ជូន​លោក​ឈន ​ព្រលឹង​ បណ្ឌិត​រដ្ឋ​នៃ​រាជ​បណ្ឌិត​សភា​វិជ្ជា​ជីវៈ​តុលាការ​នៅ​ថ្ងៃ​ទី ​២៧ វិច្ឆិកា​ម្សិលមិញ​នេះ​ថា ​ខ្លួន​បដិសេធ​មិន​ចូលរួម​ក្នុងការ​សង្កេតការណ៍​លើ​ដំណើរ​ការ​ប្រលង​ប្រជែង​ជ្រើស​រើស​សិស្ស​ចៅ​ក្រម​ជំនាន់​ទី​៧ ​ទេ​។ ជា​ការ​​បដិសេធ ​​ក្រោម​​ហេតុ​ផល​​ថា រាជ​បណ្ឌិត​​សភា​​វិជ្ជាជីវៈ​​តុលាការ​​គ្មាន​​ឆន្ទៈ ​​និង​​មិនមាន​​ការ​​សហការ​​ល្អ​​ជាមួយ​​និង​​អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​។ ​