ស្ត្រី​ងាយ​កើត​ជំងឺ ៧ មុខ ច្រើន​ជាង​បុរស​

ស្ត្រី​ងាយ​កើត​ជំងឺ ៧ មុខ ច្រើន​ជាង​បុរស​

​ពេលខ្លះ មនុស្ស​ស្រី​ជាច្រើន​គិតថា ធម្មជាតិ មិន​យុត្តិធម៌ ចំពោះ​រូប​គេ​ឡើយ​។ មនុស្ស​ស្រី ងាយ​នឹង​កើត​ជំងឺ ៧ មុខ ច្រើន​ជាង​មនុស្ស​ប្រុស ដូចជា ជំងឺ​ចាស់​វង្វេង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត​។​ល​។​

​ដូច​អ្នក​ដឹង​ហើយ​ថា ក៏​មាន​ជំងឺ​ជាច្រើន​ទៀត ដែល​ឧស្សាហ៍​កើត​លើ​មនុស្ស​ស្រី ជាង​មនុស្ស​ប្រុស​ដែរ ដូចជា ជំងឺមហារីក​សុដន់ និង​ជំងឺ​ពុក​ឆ្អឹង​ជាដើម​។​

​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត​
​អ្នក​ប្រហែលជា​ឧស្សាហ៍​ឃើញ ស្ត្រី​វ័យ​ចំណាស់ៗ ដែល​មាន​ស្នាម​វះ​នៅត្រង់​ក នោះ​ហើយ​គឺជា​ការវះកាត់​ក្រ​ពេញទី​រ៉ូ​អ៊ីត​។ យោង​ទៅតាម​សមាគមន៍ ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត​អាមេរិច (American Thyroid Association) បានឲ្យដឹងថា ស្ត្រី​ប្រមាណ​ជា ១២ ឬ ១៣ ភាគរយ នឹង​ទទួលរង​ផលប៉ះពាល់ នៃ​ជំងឺ​នេះ នៅ​ថ្ងៃ​ណាមួយ​ជាមិនខាន ហើយ​ស្ត្រី​មានឱកាស​កើត​ជំងឺ​នេះ ៧ ដង​លើស​បុរសៗ​។

​ជំងឺលើសឈាម​
"​ជំងឺ​បេះដូង គឺ​ជា​ឃាតករ​នាំមុខគេ ចំពោះ​មនុស្ស​ស្រី​" នេះ​បើ​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Goldberg​។ ហើយ​ស្ត្រី​ម្នាក់​ក្នុងចំណោម​ប្រាំ​នាក់ បានដឹង​ខ្លួនឯង​ថា រូប​គេ​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​មួយ​នេះ​។ ស្ត្រី​ជនជាតិ​អា​មេ​រិច ៤ ក្នុងចំណោម ៥ នាក់ កំពុង​លើសឈាម ហើយ​មនុស្ស​ប្រុស​វិញ​គឺ ២ ក្នុងចំណោម ៣ ប៉ុណ្ណោះ​។

​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
​ក្រោម​អាយុ ៧៥ ឆ្នាំ មនុស្ស​ប្រុស កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ច្រើន​ជាង​មនុស្ស​ស្រី ប៉ុន្តែ ចាប់ពី​អាយុ ៧៥ ទៅ ៨៥ វិញ គឺ​មនុស្ស​ស្រី​ច្រើន​ជាង​ហើយ​។ បន្ទាប់មក ចាប់ពី​អាយុ ៨៥ ឆ្នាំ​ឡើង​ទៅ ស្ត្រី​កើត​ជំងឺ​នេះ ច្រើន​ជាង​បុរស​ឆ្ងាយ​ណាស់ រហូត​ក្លាយជា​ឃាតករ​លំដាប់ថ្នាក់​ទី ៤ នៃ​អត្រា​មរណៈភាព​របស់​ស្ត្រី នៅ​សហរដ្ឋ​អា​មេ​រិច​។

​ជំងឺ​ចាស់​វង្វេង​
​ជំងឺ​នេះ កើត​ច្រើន​បំផុត លើ​ស្ត្រី​ចាស់ជរា​។ ក្នុង​ឆ្នាំ ២០១៣ ជំងឺ​ចាស់​វង្វេង បាន​សម្លាប់​ស្ត្រី​ប្រហែលជា ៥៩.០០០ នាក់ បើ​ធៀប​ទៅ​មនុស្ស​ប្រុស គឺមាន​តែ ២៦.០០០ នាក់​ប៉ុណ្ណោះ​។

​ជំងឺ​ឈឺក្បាល​ប្រកាំ​ង​
​បើ​មនុស្ស​ប្រុស​ម្នាក់ ឈឺ​ក្បាល​ដោយ​ប្រកាំ​ង នោះ​មនុស្ស​ស្រី ៣ នាក់​ឯណោះ​កើត​ជំងឺ​នេះ​។ ការផ្លាស់ប្តូរ​អ័រម៉ូន អាច​ទាក់ទង​នឹង​បញ្ហា​នេះ ប៉ុន្តែ មូលហេតុ​ពិតប្រាកដ នៃ​ការឈឺចាប់ មិន​ត្រូវបាន​គេ​ដឹង​នោះ​ទេ​។​

​ជំងឺ​ប្រព័ន្ធ​ការពារ​រាងកាយ​
"​ជំងឺ​ប្រព័ន្ធ​ការពារ​រាងកាយ​" គឺជាឆ័​ត្រមួយ ដែល​គ្របដណ្តប់​ទៅដោយ ជំងឺ​រ៉ាំរ៉ៃ​ច្រើនជាង ១០០ មុខ ដូចជា ជំងឺ​រលាក​សន្លាក់ និង​ជំងឺ​ក្រិន​សរសៃឈាម​ជា​ដើម​។ ស្ត្រី​ប្រហែលជា ៧៥ ភាគរយ​នឹង​អាច​ជួប​បញ្ហា​នេះ​។​

​ជំងឺ​ក្រួសក្នុងប្រមាត់​
​ជំងឺ​នេះ កើតឡើង​ដោយសារតែ ភាគ​ល្អិតៗ​ដែល​កក​ផ្តុំគ្នា នៅក្នុង​ប្រមាត់​។ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​អាយុ​លើសពី ៤០ ឆ្នាំ ច្រើន​កើត​ជំងឺ​នេះ ហើយ​ស្ត្រី​ប្រហែល​ជា​ពាក់កណ្តាល ត្រូវបាន​គេ​ប៉ាន់ស្មាន​ថា នឹង​កើត​ជំងឺ​នេះ ចន្លោះ​អាយុ ៧៥ ឆ្នាំ បើ​ធៀប​ទៅ​នឹង​បុរស គឺមាន​តែ ២០ ភាគរយ​ប៉ុណ្ណោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។