​សម្រាលកូន​រួច អាច​ឈប់​បាន ៩០ ថ្ងៃ តែ​ម្ចាស់ Facebook អនុញ្ញាត​ឲ្យ​បុគ្គលិក ឈប់​ដល់​ទៅ ១២០ ថ្ងៃ​

​សម្រាលកូន​រួច អាច​ឈប់​បាន ៩០ ថ្ងៃ តែ​ម្ចាស់ Facebook អនុញ្ញាត​ឲ្យ​បុគ្គលិក ឈប់​ដល់​ទៅ ១២០ ថ្ងៃ​

​តាម​ច្បាប់​ការងារ​ភាគច្រើន បុគ្គលិក​ភេទស្រី អាចដាក់​ច្បាប់ សម្រាក​មើលថែទាំ​កូន ក្រោយពេល​សម្រាល​រួច ចំនួន ៩០ ថ្ងៃ ប៉ុន្តែ ប្លែក​អី​តែ​ក្រុមហ៊ុន Facebook គឺ​អនុញ្ញាត​ច្បាប់​ដល់​ទៅ ៤ ខែ (១២០​ថ្ងៃ​)​។​

​ការងារ​នៅក្នុង​ក្រុមហ៊ុន បណ្តាញ​សង្គម​យក្ស Facebook មិន​ត្រឹមតែ​ល្អ មាន​កិត្តិយស និង​ប្រាក់ខែ​ខ្ពស់​នោះទេ ប៉ុន្តែ ថ្មីៗ​នេះ លោក Mark Zuckerberg ដែលជា CEO របស់ Facebook បាន​បង្ហើប​ប្រាប់​ព័ត៌មាន​ដ៏​រំភើប​មួយទៀត ជាពិសេស សម្រាប់​អ្នក​ដែល​នឹង​ក្លាយ​ជា​ឪពុក​ម្តាយ​គេ​ថា “​បុគ្គលិក​ពេញសិទ្ធិ ដែល​ទើបនឹង​សម្រាលកូន​តូច​ទាំងអស់ អាច​ឈប់សម្រាក​បាន រហូតដល់​ទៅ ៤ ខែ ដោយ​មិន​កាត់​ប្រាក់ខែ​អ្វី​ទាំងអស់ (​មិន​ប្រកាន់​ភេទ ឬ​ទីកន្លែង​ឡើយ​”​។​
​គោលការណ៍​ថ្មី​នេះ ក៏​ជា​ដំណឹង​ល្អ សម្រាប់​បុរស​ជា​ឪពុក និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ផង​ដែរ​។​

​មនុស្ស​គ្រប់គ្នា​ឆ្ងល់​ថា ពេល​ម្ចាស់ Facebook លោក Mark Zuckerberg មានកូន តើ​លោក​នឹង​ចំណាយ​ពេល នៅ​ជាមួយ​ក្រុមហ៊ុន​បន្ត​ទៀត ឬ​ដាក់​ច្បាប់​ឈប់សម្រាក​? ប៉ុន្តែ ៤ ខែ​ក្រោយ​មក Mark Zuckerberg  បាន​បញ្ចាក់​យ៉ាង​ច្បាស់លាស់​ថា លោក​នឹង​សុំ​ច្បាប់​សម្រាក​ពី​រ​ខែ ដើម្បី​មើល​ថែទាំ​កូន ពេល​គេ​កើតមក​។​

​ច្បាស់​ណាស់ អ្នក​ធ្លាប់​មាន​កូន ទើប​ដឹងថា ការបង្កើត​កូន​ម្នាក់ មិនមែន​ជា​ការងាយស្រួល​នោះទេ គឺ​លំបាក​ចាប់តាំងពី​ថ្ងៃ​ដំបូង ដែល​ឪពុក​ម្តាយ​ដឹងថា ខ្លួនឯង​មាន​កូន​មក​ម្លេះ​។

​អារម្មណ៍​ធ្វើការ និង​អារម្មណ៍​មើលថែទាំ​កូន នៅ​លាយឡំ​គ្នា​។ ពេល​នៅ​ផ្ទះ គិត​អំពី​ការងារ ដែល​នឹង​ត្រូវ​ធ្វើ ហើយ​ពេល​ទៅ​ធ្វើការ ត្រូវ​គិត​អំពី​កូន ដែល​នៅផ្ទះ​។​

​ហើត​បើបាន​ឈប់សម្រាក ក្នុង​រយៈពេល​យូរ​បែបនេះ នរណា​មិន​ចង់បាន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។