លោក ម៉ឹង ពន្លក ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ ចូលរួមសម្ពោធ រូបសំណាក់ ព្រះបាទជ័យវរ្ម័នទី៧ នៅវិទ្យាល័យហ៊ុន សែនស្មាច់ដែង

ព្រះសីហនុ ៖ រូបសំណាក់ ព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងវិទ្យាល័យហ៊ុន សែនស្មាច់ដែង ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃបនប់ ខេត្តព្រះសីហនុ បានធ្វើពិធីសម្ពោធ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយពីបានសាងសង់រួចរាល់ ក្រោមការឧបត្ថម្ភពីសមាជិក ចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដោយពិធី បានការអញ្ជើញ ចូលរូមជាអធិបតីពីសំណាក់លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ព្រមទាំងសមាជិកទាំងអស់ផងដែរ ។

លោក ភូ ដេង នាយកវិទ្យាល័យហ៊ុន សែន ស្មាច់ដែង បានថ្លែងឲ្យដឹងថា រូបសំណាក់ព្រះបាទជ័យវរ្ម័នទី៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី៣០ ខែមិថុនា និងរួចរាល់ជាស្ថាពរនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ដោយ ចំណាយថវិកាសាងសង់អស់ចំនួន ១៤០០ដុល្លារ ដែលទទួលបានការឧបត្ថម្ភ ពីចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ។

លោក ម៉ឹង ពន្លក បានថ្លែងផ្ញើការសាកសួរសុខទុក្ខ និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលកំពុងបំពេញ បេសកកម្មនៅក្រៅប្រទេស និង ក្នុងនាមលោកផ្ទាល់ ជូនចំពោះលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល ព្រមទាំងសិស្សានុសិស្សទាំងអស់ ដែលមានវត្តមាននៅក្នុងពិធីនេះ ។

លោក ម៉ឹង ពន្លក បានថ្លែងជំរុញអោយសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយទៅ ជាសសរទ្រូង ចំពោះប្រទេសជាតិ ហើយពេលទំនេរ ត្រូវចូលរួមនូវកិច្ចការសង្គម ដូចដែលពួកបងៗ កំពុងធ្វើជា គំរូនាពេលបច្ចុប្បន្ននេះស្រាប់  ។ ក្នុងពិធីនោះចលនាយុវជនកម្ពុជា ក្រុម១៥៧ ក៏បានធ្វើការចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន :១.អង្ករ ២៥គីឡូ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, អំបិល១គីឡូ, ស្ករស ១គីឡូ, ប៊ីចេង ០.៥គីឡូ, មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១លីត្រ, ថ្នាំផ្តាសាយ ១ប្រអប់ និងថវិកា ៥០,០០០ រៀល ។ លោកគ្រូ អ្នកគ្រូ ទទួលបានថវិការចំនួន៥០,០០០ រៀលក្នុង១នាក់ ។

សិស្សានុសិស្ស ទទួលបានថវិការចំនួន៥,០០០រៀល ក្នុង១នាក់ ។ រទេះរុញជនពិការចំនួន ១ ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ ជាកិច្ចបញ្ចប់លោក ម៉ឹង ពន្លក បានថ្លែងការកោតសសើរជូនចំពោះចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ ដែលបានសហការ សាមគ្គីគ្នាធ្វើកិច្ចការសង្គម និងមនុស្សធម៌ បានច្រើនយ៉ាងផុលផុសរហូត ដល់ចលនានេះបានល្បីសុះសាយ នៅក្រៅប្រទេសផងដែរ ។

លោក ម៉ឹង ពន្លក ក៏បានប្រកាសធ្វើផ្លូវបេតុង១ខ្សែ ចាប់ពីក្លោងទ្វារសាលា ចូលដល់រូបសំណាក់ ព្រះបាទ ជ័យវរ្ម័នទី៧ ផងដែរ ៕