សម្តេច កិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវ ឲ្យអ្នកផ្ទុក មេរោគអេដស៍ ទៅមន្ទីរពេទ្យ និងលេបថ្នាំ តាមកាលកំណត់ និងកុំឲ្យ មានការរើសអើង

ព្រៃវែង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឲ្យរើសអើង អ្នកផ្ទុកមេរោគអេដស៍ ព្រោះមេរោគអេដស៍ មិនអាចឆ្លងតាមការនិយាយនោះទេ ហើយត្រូវចងចាំថា បន្ទុកអ្នកផ្ទុគមេរោគអេដស៍ គឺជាបន្ទុករបស់យើងទាំងអស់គ្នា។

ការថ្លែងអំពាវនាវ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើឡើងក្នុងឱកាស ដែលសម្តេចប្រធាន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋជួបការលំបាក ជនពិការ កុមារកំព្រា គ្រួសារទីទ័លក្រ ចាស់គ្មានទីពឹង និងក្រុមគ្រួសារដែលរស់នៅ ជាមួយមេរោគអេដស៍ចំនួន២.៦៧០គ្រួសារ ក្នុងក្រុង១ និងស្រុកទាំង១២ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសំណេះសំណាល ថ្លែអំណរគុណដល់ អាជ្ញាធរដែនដី ដែលបានឆ្លើយតបជួយ ដល់ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការអ្វីឡើយ ហើយសម្តេចប្រធាន បានថ្លែងអំណរគុណដល់សប្បុរជននានា ដែលបានចូលរួមផ្តល់អំណោយមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីបន្ត សកម្មភាពរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព។ កាកបាទក្រហមកម្ពុជា បានខិតខំបំពេញភារកិច្ចមនុស្សធម៌របស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លើសពីនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវឱ្យ ចូលរួមការគោរពច្បាប់ចាចរណ៍ទាំងអស់គ្នា ជាពិសេសអាណាព្យាបាល លោកគ្រូអ្នកគ្រូដើម្ បីកាត់បន្ថយអត្រាមរណៈ ដោយគ្រោះថ្នាក់ចរាចរណ៍។

សម្តេចបានសំណូមពរ ដល់អ្នកផ្ទុកមេរោគអេដស៍ និងសាធារណជន មេត្តាបន្តជួយចូលរួមកាត់បន្ថយអាត្រា អ្នកផ្ទុកមេរោគអេដស៍ ទោះជាអាត្រានេះបានថយចុះ មក០.៦%. ក៏ដោយ ហើយអ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ត្រូវទៅមន្ទីរពេទ្យតាមការកំណត់របស់គ្រូពេទ្យ ដើម្បីទទួលថ្នាំពន្យារ ។

ជាមួយគ្នានេះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្នើឲ្យស្ត្រីមានផ្ទៃពោះ និងស្ត្រីមានផ្ទៃពោះដែលផ្ទុគមេរោគអេដស៍ ទៅធ្វើការសម្រាល នៅមន្ទីពេទ្យ ដែលមានវិជ្ជាជីវៈត្រឹមត្រូវ កុំមើលស្រាល និងធ្វេសប្រហែស ពេលសម្រាលកូន។ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន សម្តេច ប្រធានសូមឱ្យយុវជនជៀសវាង ការប្រើប្រាស់គ្រឿងញៀន ព្រោះនេះគឺប្រភព ចោរកម្ម និងអំពើហិង្សានានា នៅក្នុងក្រុមគ្រួសារ។

សម្តេចក៏សូមអំពាវនាវដល់យុវជន កាកបាទក្រហមកម្ពុជា ជួយបន្តអប់រំដល់យុវជននានា ឲ្យបានដើរក្នុងផ្លូវល្អ និងចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយសហការជាមួយអាជ្ញាធរ ក្នុងការជួយឆ្លើយតបទៅតាមតម្រូវការរបស់ជន ដែលងាយរងគ្រោះ និងរងគ្រោះគ្រប់ប្រភេទ។

សូមជម្រាបថា អំណោយដែលត្រូវប្រគល់ជូន ប្រជាពលរដ្ឋនាពេលនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា និងថវិកាចំនួន២០០០០រៀល) ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបាន ពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស។ ដោយឡែកក្រណាត់ស១ដុំ និងថវិកាចំនួន ១០,០០០រៀល ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕