«អាទ្បូ ដាយណូស័រចិត្តល្អ» ខ្សែភាពយន្តគំនូរ ជីវចលធ្វើឲ្យ ទស្សនិកជនរំភើប រហូតដល់ស្រក់ទឹកភ្នែក

ភ្នំពេញ៖ «The Good Dinosaur ឬ Arlo ដាយណូស័រចិត្តល្អ» ដក់ស្រង់ចេញពីដំណើរផ្សងព្រេង នៅក្នុងពិភពដែល ពោរពេញ ដោយសត្វដាយណូស័រ របស់សត្វដាយណូស័រ ប្រភេទ Apatosaurus មួយក្បាលឈ្មោះ Arlo ដែលបាន បង្កើតចំណង មិត្តភាពជាមួយនឹងដើមកំណើត មនុស្សដំបូងគេបំផុតឈោ្មះថា Spot។ នៅក្នុងដំណើរផ្សងព្រេងនេះ Arlo បានស្វែងរកឃើញនូវវិធីដែលធ្វើឲ្យ គេលែងមានភាពភ័យខ្លាច និងរកឃើញនូវសមត្ថភាពពិតរបស់គេ។

The Good Dinosaur គឺជាភាពយន្តគំនូរជីវចលថ្មីរបស់ Disney សហការជាមួយនឹង Pixar ដែលធ្លាប់ទទួល បានការ កោដសរសើរបន្ទាប់ពីភាពយន្តគំនូរជីវចល ចំនងជើង Inside Out ដែលទើបតែចេញ កាលពីកន្លងទៅនេះ។ The Good Dinosaur គឺជាស្នាដៃនិពន្ធ និងដឹកនាំដោយលោក Peter Sohn ដែលចូលរួមបញ្ចូលសម្លេងដោយ Raymond Ochoa ជាតួ Arlo និង Jack Bright ជាតួ Spot និងតារាជាច្រើនទៀត ៕

ទស្សនា Trailer នៅទីនេះ

«អាទ្បូ ដាយណូស័រចិត្តល្អ» ខ្សែភាពយន្តគំនូរ ជីវចលធ្វើឲ្យ ទស្សនិកជនរំភើប រហូតដល់ស្រក់ទឹកភ្នែក

«អាទ្បូ ដាយណូស័រចិត្តល្អ» ខ្សែភាពយន្តគំនូរ ជីវចលធ្វើឲ្យ ទស្សនិកជនរំភើប រហូតដល់ស្រក់ទឹកភ្នែក