Instagram ​​​អាច​​​ឲ្យ​​​​ប្រើ​​ Accounts ច្រើន​ ​លើ​ឧបករណ៍​ Android តែ​១​បាន

Instagram ​​​អាច​​​ឲ្យ​​​​ប្រើ​​ Accounts ច្រើន​ ​លើ​ឧបករណ៍​ Android តែ​១​បាន

​​បណ្ដាញ​សង្គម​ Instagram បាន​ធ្វើ​ការ​សាកល្បង​​ដាក់​ឲ្យ​ដំណើរការ​​នូវ​​​​មុខ​ងារ​ថ្មី​សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​អាច​​ប្រើ​ Accounts​ ​ច្រើន​លើ​ឧបករណ៍​ Android តែ​១បាន។

 

Instagram ​​​អាច​​​ឲ្យ​​​​ប្រើ​​ Accounts ច្រើន​ ​លើ​ឧបករណ៍​ Android តែ​១​បាន

 

​មុខងារ​ថ្មី​នេះ​នឹង​មាន​សារប្រយោជន៍​ច្រើន​​សម្រាប់​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ដូច​ជា អ្នក​ថត​រូប​អាជីព​ អ្នក​គ្រប់គ្រង​ខាង​បណ្ដាញ​សង្គម​ និង​ម្ចាស់​ជំនួញ​ខ្នាត​តូច​ៗជា​ដើម ព្រោះ​ពួកគេ​ទាំង​អស់​នេះ ចាំ​បាច់​ត្រូវ​ប្រើ​ប្រាស់​ Accounts ច្រើន​ ទាំង​​ Account ផ្ទាល់​ខ្លួន​ និង​សម្រាប់​ការងារ។

 

វា​អាច​ដំណើរ​ការ​នៅ​ Version 7.12.0 ​ដែល​ប្រិយ​មិត្ត​ អាច​ Download យក​បាន​​ពី​ APK Mirror ឬ​ក៏​ទាញ​យក​ពី​ Offcial Play Store beta testing program។ ​​ពេល​​អ្នក​​ដំឡើង​ឬ Update ​ដល់​ Version ខាង​លើ​នេះ​ហើយ អ្នក​គ្រាន់​តែ​ចូល​ទៅ​ Settings ហើយ​ Scroll ចុះ​ក្រោម អ្នក​នឹង​ឃើញ​​មាន​ពាក្យ​ថា “Add Account”។ បន្ទាប់​មក​ទៀត អ្នក​អាច​​ជ្រើស​រើស​ប្រភេទ​ Accounts ណា​មួយ ដែល​អ្នក​ចង់​ប្រើ​ប្រាស់​នៅ​លើ​​ទំព័រ​ Profile របស់​អ្នក​​នៅ​ផ្នែក​ខាង​លើ​បាន។

 

យ៉ាងណា​ មុខ​ងារ​ថ្មី​នេះ​នឹង​អាច​ដំណើរ​បាន​តែ​ឧបករណ៍​ Android ប៉ុណ្ណោះ ​ដោយ​ឡែក​សម្រាប់​ iOS ក្រុមហ៊ុន​ពុំ​ទាន់​ចេញ​ឲ្យ​​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ៕

 

Instagram ​​​អាច​​​ឲ្យ​​​​ប្រើ​​ Accounts ច្រើន​ ​លើ​ឧបករណ៍​ Android តែ​១​បាន

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ androidpolice

នាំមកជូនដោយ

Instagram ​​​អាច​​​ឲ្យ​​​​ប្រើ​​ Accounts ច្រើន​ ​លើ​ឧបករណ៍​ Android តែ​១​បាន