ខឹង​ម្តាយ​ហាម​មិនអោយ​ផឹកស្រា និង​សេព​គ្រឿងញៀន កាប់​ក្បាល​២​កាំបិត​របួសធ្ងន់​

បន្ទាយមានជ័យ: ​កូន​អក​ត្ត​ញ្ញូ​ស្រវឹងស្រា ខឹង​ម្តាយ​ស្តីបន្ទោស​អោយ​តិចតួច​រឿង​មិនអោយ​ផឹកស្រា និងសេព​គ្រឿងញៀន ខឹង​ទាញ​កាំបិត​កាប់​បណ្តាលអោយ​រងរបួស​ធ្ងន់​។

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៧ វិច្ឆិកា ២០១៥ នៅ​ចំណុច​អគារការដ្ឋាន​សំណង់​មួយកន្លែង ក្នុងភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត  ។​

 កូន​អក​ត្ត​ញូ​ដែល​បាន​កាប់​ម្តាយ​ខ្លួន​អោយ​រងរបួស​នេះ​ឈ្មោះ អូន អន អាយុ​៣២​ឆ្នាំជា​កម្មករសំណង់ ស្នាក់នៅ​កន្លែងកើតហេតុ និង​មកពី​ភូមិ​ត្រពាំង​ថ្ងាន់ ឃុំ​-​ស្រុក​ត្រពាំងថ្ងាន់ ខេត្តកំពត ។ ចំណែក​ម្តាយ​រងគ្រោះ​ឈ្មោះ​ឈឹម រ៉​ន អាយុ​៤២​ឆ្នាំ របួសក្បាល​២​កន្លែង ត្រូវ​បុរស​ជា​ប្តី​នាំយកទៅ​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​ភ្លាមៗ​ដែរ​។​

​ក្រោយពី​មាន​ករណី​ហឹ​ង្សា​ក្នុង​គ្រួសារ​នេះ កើតឡើង​ភ្លាម​កម្លាំង​សមត្ថកិច្ច​មូលដ្ឋានបាន​ចុះមក​អន្តរាគមន៍​និង​វាយខ្នោះ កូន​អក​ត្ត​ញូ​រូបនោះ បញ្ជូន​យកទៅ​​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូងចាត់ការ​តាមច្បាប់​៕​