រថយន្ត​ហ៊ី​យ៉ាន់​បែក​កង់​រេ​ចង្កូត​ទៅបុក​រថយន្ត​សាំ​យ៉ុង​របួសធ្ងន់​ស្រាល​ច្រើន​នាក់​

កណ្តាល: យ៉ាងហោចណាស់​មនុស្ស​ច្រើន​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់​បង្កឡើងដោយ​រថយន្ត ហ៊ីយ៉ាន់ដាយ​ដឹកទំនិញ បែក​កង់​រេ​ចង្កូត​ទៅបុក​រថយន្ត សាំយ៉ុង​ប្រភេទ​ទេសចរណ៍ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ចំ​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់តែម្តង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ជិត​៨​ព្រឹក ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៥លើផ្លូវ​លេខ​៨​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩​ត្រង់ចំណុច​ភូមិ​អន្លង់​​ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ចំណែក​ភាគី​រថយន្ត​បង្ក​មាន​គ្នា​៤​នាក់​១.​ឈ្មោះ​ណន់​ណេ​ត​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​២.ឈ្មោះ​ភាព ម៉ាប់​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​។​៣.​ឈ្មោះ​ជឹម​ឌី​ភេទ​ប្រុស​​អាយុ​២៨​ឆ្នាំ​។​និង​៤.​ឈ្មោះ​ឈាន ឆា​នី​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​អ្នក​ទាំង​៤​នាក់​នៅ​ភូមិ​ឈើទាល ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​ដោយឡែក​ជនរងគ្រោះ​មាន​គ្នា​១២​នាក់ តែ​ស្គាល់ឈ្មោះ​៥​នាក់​ទី​១.​ឈ្មោះ អន វិ​បនភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​នៅ​ភូមិ​ពង្រ​ឃុំ​ខ្វែក​ស្រុក​ត្រាំ​ង​ខេត្តតាកែវ​(​របួសធ្ងន់​)​។​២.​ឈ្មោះ​ង​ន សុភាព​ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​នៅ​ភូមិ​ព្រែក​ព្រីង​ខណ្ឌ​ពោធិ​សែន​ជ​យ័​រាជធានីភ្នំពេញ​(​ស្រាល​)​។​៣.​ឈ្មោះ រ​ត្ន័ លី​ហេង ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​នៅ​ទួល​ស្វាយព្រៃ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​(​របួសធ្ងន់​)​។​៤.​ឈ្មោះ ឆេង ណារ​ត្ត័ ភេទប្រុស​និង​ឈ្មោះ សៅ ស្រី​ចិន អ្នក​ទាំង​២​ជា​ប្តី​ប្រពន្ធ​(​របួសស្រាល​)​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ស្រង់​សំដី​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុគេ​បានឃើញ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ​ធន់​ដឹកទំនិញ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ចាម​3A-1437​ជិះ​គ្នា​៤​នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេលមកដល់ចំណុចកើតហេតុ​ខាងលើ រថយន្ត​បាន​បែក​កង់​ខាងឆ្វេង​ហើយ​ក៍​រេ ចង្កូត​មក​បុក​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​សាំង​យ៉ុង ធន់​ទេសចរណ៍​ពណ៌​សំបក​ឳ​ឡឹ​ក ពាក់ស្លាក​លេខ​ភ្នំពេញ​2AB-8771​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​​ត្បូង ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត សាំ​យ៉ុង​ក្រឡាប​បណ្តាល​ឲ្យមាន​អ្នករងរបួស​ធ្ងន់​និង​ស្រាល​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​ដល់​និង​វាស់វែង​រួច បាន​យកវត្ថុតាង​ទាំងអស់​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​​បណ្តោះអាសន្ន​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​។ ចំណែក​ជនរងគ្រោះ ត្រូវបានបញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕