បក្ស​ប្រឆាំង​ថា​នឹង​ចូល​ប្រជុំ​សភា​បើ​មាន​ជំនួប​កំពូល​មុន​ប្រជុំ​នៅ​ថ្ងៃ​៣០ វិច្ឆិកា

គណបក្ស​សង្រ្គោះជាតិ ថា នឹង​ចូល​ប្រជុំ​សភា នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ប្រសិន​បើ​មាន​ជំនួប​កំពូល​រវាង​គណបក្ស​ទាំង​ពីរ​នៅ​រដ្ឋ​សភា មុន​ថ្ងៃ​ប្រជុំ​សភា​ពេញអង្គ។

អ្នក​នាំ​ពាក្យ​ក្រុម​តំណាងរាស្ត្រ​មតិ​ភាគតិច​នៃ​រដ្ឋ​សភា លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ថា ការ​ចង់​ជួប​គ្នា​រវាង​ក្រុម​ភាគ​តិច និង​ក្រុម​ភាគ​ច្រើន​នេះ គឺ​ចង់​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​វិញ​ថា ជំនួប​ដែល​កើត​ឡើង​នោះ គឺ​នៅ​សប្ដាហ៍​ក្រោយ។

លោក សុខ ឥសាន បញ្ចេញ​ទស្សនៈ​ថា ភាគី​ទាំង​២​អាច​ជួប​គ្នា​នៅ​ថ្ងៃ​ប្រជុំ គឺ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា មាន​ន័យ​ថា ពេល​ព្រឹក​ប្រជុំ​សភា​ធម្មតា ហើយ​ចាប់​ពី​ម៉ោង ៥​ល្ងាច គណបក្ស​ទាំង​ពីរ​ដែល​មាន​ប្រមុខ​ដឹកនាំ គឺ​លោក ស ខេង និង​លោក កឹម សុខា នឹង​ជួប​ចរចា​គ្នា​ធម្មតា​ដូច​លើក​មុនៗ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។