ជ្រើស​រថយន្ត​ធ្វើជា​ទីតាំង​ឡើងឋានសួគ៌ ដឹងអី​នៅក្នុង​រថយន្ត​នោះ​មាន​បង្កប់​គ្រាប់បែក​

Sanofi

​កាលពីពេល​ថ្មីៗ​នេះ​មានរឿង​ដែល​គួរ​ឲ្យ​ហួសចិត្ត​មួយ​បាន​កើតឡើង​នៅលើ​ទឹកដី​សហភាព​រុស្ស៊ី​ដោយ​ស្ត្រី​ជា​សមាជិក​រដ្ឋសភា​ម្នាក់ និង​ស្វាមី​បានសម្រេច​ចិត្ត​ជ្រើសរើស​រថយន្ត​ធ្វើជា​ទីតាំង​ផ្តល់​ភាពងាយស្រួល​ក្នុង​ការងារ​រួមរ័ក តែ​ជា​អកុសល​ក្តី​រំពឹង​របស់​ពួកគេ​ត្រូវបាន​រលាយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​ត្រូវបាន​បាត់បង់​ជីវិត​ទាំង​អាក្រាតកាយ​នៅលើ​រថយន្ត​នោះ​ទៀតផង ដោយសារតែ​នៅក្នុង​រថយន្ត​មាន​បង្កប់​គ្រាប់បែក ។

​ចំពោះ​ហេតុការណ៍​ដែល​មិន​នឹកស្មាន​ដល់​នេះ​បាន​កើតឡើង​នៅ​តំបន់​ស៊ី​បេ​រី​(Siberia) ក្នុង​ទីក្រុង​ណូ​វ៉ូ​ស៊ី​ប៊ើ​ក​(Novosibirsk) ដែលជា​ទីក្រុង​ដ៏​ធំ និង​មាន​ប្រជាប្រិយ​ភាពខ្លាំង​បំផុត​របស់​រុស្ស៊ី ។ បើតាម​ការសន្និដ្ឋាន​មួយចំនួន​បានលើកឡើង​ថា ករណី​បំផ្ទុះ​គ្រាប់បែក​ខាងលើនេះ​គឺ​មិនមាន​ពាក់ព័ន្ធ​ទៅនឹង​បញ្ហានយោបាយ ឬ​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ភេរវ​ករ​ណាមួយ​ឡើយ ដែល​និយាយបានថា​អាច​បណ្តាលមកពី​ការ​ច្រណែន ឬ​គំនុំ​ផ្ទាល់ខ្លួន​ក៏​ថា​បាន ។

​យោងតាម​ព័ត៌មាន​លម្អិត​ពី​គេហៈទំព័រ DialyMail.com ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែលជា​សមាជិក​រដ្ឋសភា​រុស្ស៊ី​រូបនោះ​មាន​ឈ្មោះថា អុ​៊​ក​សា​ណា បូ​៊​ព្រូស​ខា​យ៉ា​(Oksana Bobrovskaya) អាយុ ៣០​ឆ្នាំ និង​ប្តី​របស់​នាង​ឈ្មោះ នី​គី​តា​(Nikita) ត្រូវបាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ក្បែរ​ការិយាល័យ​ធ្វើការ​របស់​សមាជិករ​ដ្ឋ​សភា​រូបនេះ ផ្ទាល់​តែម្តង បន្ទាប់ពី​គូ​ស្វាមីភរិយា​មួយគូ​នេះ​បាន​ឆ្លៀតពេល​សម្រាក​ពី​ការងារ​ហើយ​នាំគ្នា​ឡើងឋានសួគ៌​នៅក្នុង​រថយន្ត​ម៉ូ​ដែល ToyotaRAV4​។ ហើយ​ក្នុងកំឡុងពេល​ដែល​ពួកគេ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​កំពុងតែ​សកម្ម​ក្នុង​ការងារ​ឡើងឋានសួគ៌​ស្រាប់តែ​គ្រាប់បែក​ដែល​បាន​បង្កប់​ក្នុង​រថយន្ត​នោះ​ផ្ទុះឡើង​បណ្តាល​ឲ្យ​ពួកគេ​ទាំងពីរ​នាក់​ដេកស្លាប់​ទាំង​ននលគក​នៅលើ​រថយន្ត​នោះ​តែម្តង ។​

​បើតាម​ការសន្និដ្ឋានរ​បស់​មន្ត្រីប៉ូលិស​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ចំពោះ​ការស្លាប់​របស់​សមាជិក​រដ្ឋសភា អ៊ុក​សា​ណា ប៊ូ​ព្រូស​ខា​យ៉ា និង​ស្វាមី​របស់​នាង​គឺមាន​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ច្រណែន​ពី​សំណាក់​មនុស្ស​ដែល​នៅ​ជុំវិញ​នាង​និង​ប្តី​នាង​ទៅលើ​រឿង​ទ្រ​ព្រ​សម្បត្តិ ៕​កុសល​


Related