គ្រូពេទ្យស្ទើរជំនាញ ប្រចាំភូមិ ចាក់ថ្នាំជនរងគ្រោះ មួយម្ជុលស្លាប់ រួចគេចខ្លួនបាត់

កំពង់ស្ពឺ ៖ ពេទ្យស្ទើរជំនាញ ប្រចាំភូមិម្នាក់ បានចាក់ថ្នាំខុស បច្ចេកទេស បណ្ដាលឲ្យ អ្នកជំងឺម្នាក់ស្លាប់ កាលពីវេលា ម៉ោង៤ទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិជម្ពូព្រឹក ឃុំជុំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះពន ធា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ ខាងលើ ។ ចំណែកពេទ្យស្ទើរជំនាញមាន ឈ្មោះភឺន វណ្ណគា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ ភូមិជាមួយគ្នា បានរត់គេចខ្លួនបាត់ ស្រមោល ក្រោយជនរងគ្រោះស្លាប់ ។

តាមក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ថា កាលពីយប់ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនរងគ្រោះ បានត្រឡប់មកពីស្រែ ហើយមានអាការៈ អស់កម្លាំង រួចក៏ឲ្យប្រពន្ធកោសខ្យល់ឲ្យ ។ ក្រោយពីកោសខ្យល់រួច អាការៈរបស់ ជនរងគ្រោះ នៅមិនស្រួលទៀត ទើបនៅវេលា ម៉ោងប្រមាណ ២រំលងអធ្រាត្រឈាន ចូលថ្ងៃទី២៨ ខែវិច្ឆិកា ក្រុមគ្រួសារបានដឹក យកទៅពេទ្យឯកជន ដែលគ្មានសញ្ញាប័ត្រ ពីក្រសួងសុខាភិបាល ។ ក្រោយពីគ្រូពេទ្យ ចាក់ថ្នាំរួច និងសម្រាកនៅទីនោះបានបន្តិច ក្រុមគ្រួសារក៏យកជ នរងគ្រោះត្រឡប់មកផ្ទះវិញ បានប្រមាណ ២០នាទីក៏មានការប្រតិកម្ម ។ ពេលនោះក្រុមគ្រួសារ ក៏បានហៅពេទ្យនោះឲ្យមកមើល លុះពេលគ្រូពេទ្យ មកមើលប្រាប់ថា បេះដូងជនរងគ្រោះខ្សោយ ហើយយកលេស ប្រាប់ក្រុមគ្រួសារ ជនរងគ្រោះថា ទៅយកសេរ៉ូម ហើយគេចខ្លួនបាត់តែម្ដង ។ លុះនៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់ ។

ក្រោយជនរងគ្រោះស្លាប់ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្ត និងព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ស្ពឺ បាន ចុះមក ពិនិត្យសាកសព ៕

គ្រូពេទ្យស្ទើរជំនាញ ប្រចាំភូមិ ចាក់ថ្នាំជនរងគ្រោះ មួយម្ជុលស្លាប់ រួចគេចខ្លួនបាត់

គ្រូពេទ្យស្ទើរជំនាញ ប្រចាំភូមិ ចាក់ថ្នាំជនរងគ្រោះ មួយម្ជុលស្លាប់ រួចគេចខ្លួនបាត់
គ្រូពេទ្យស្ទើរជំនាញ ប្រចាំភូមិ ចាក់ថ្នាំជនរងគ្រោះ មួយម្ជុលស្លាប់ រួចគេចខ្លួនបាត់
គ្រូពេទ្យស្ទើរជំនាញ ប្រចាំភូមិ ចាក់ថ្នាំជនរងគ្រោះ មួយម្ជុលស្លាប់ រួចគេចខ្លួនបាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត