បើកលឿនបែកកង់ រេចង្កូតទៅបុក រថយន្តមួយគ្រឿងទៀត ក្រឡាប់របួសធ្ងន់ ស្រាល១៦នាក់

កណ្ដាល ៖ គ្រោះថ្នាក់ចរាចរមួយ បង្កឡើងដោយរថយន្ត ហ៊ីយ៉ាន់ដាយ ដឹកទំនិញមួយគ្រឿង បានបែកកង់រេចង្កូត ទៅបុករថយន្តតួរីស បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ១៦នាក់ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមផ្លូវ ជាតិលេខ៨ ត្រង់ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-1437 បើកបរ ដោយឈ្មោះគឹម រុំ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិឈើទាល ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខេត្តកណ្តាល និង អ្នករួមដំណើរចំនួន៤នាក់ រួមមានឈ្មោះ១.ឈ្មោះណន់ ណេត ភេទប្រុស អាយុ២៥ឆ្នាំ ២.ឈ្មោះភាព ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ៣.ឈ្មោះជឹម ឌី ភេទប្រុស អាយុ២៨ឆ្នាំ ៤.ឈ្មោះឈាន ឆានី ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង០៤នាក់ នៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែករថយន្តមួយ គ្រឿងទៀតម៉ាកសាំងយ៉ុង ធន់ទេសចរណ៍ ពណ៌សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AB-8771 បើកបរ ដោយឈ្មោះស្រី បក់ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិជីមាន់ ឃុំពញ្ញក្រែក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមដំណើរ១២នាក់ មិនស្គាល់អត្តសញ្ញណ ០៨នាក់និងស្គាល់ អត្តសញ្ញាណបាន០៤នាក់ រួមមានឈ្មោះ១.ឈ្មោះអន វិបន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិពង្រ ឃុំខ្វែក ស្រុកត្រាំងខេត្តតាកែវ (របួសធ្ងន់) ២.ឈ្មោះងន សុភាព ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិព្រែកព្រីង ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ(រួបស្រាល) ៣.ឈ្មោះរត្ន័ លីហេង ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិស្វាយព្រៃ ខណ្ឌចំការមនរាជធានីភ្នំពេញ (របួសធ្ងន់) ៤.ឈ្មោះឆេង ណារត្ត័ ភេទប្រុស និងឈ្មោះសៅ ស្រីចិន អ្នកទាំង០២ជាប្តីប្រពន្ធ (របួសស្រាល)។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ បានបើកបរក្នុងទិសដៅពីត្បូង ទៅជើង ពេលមកដល់ចំណុចខាងលើ បានបែកកង់ខាងឆ្វេងហើយក៍រេ មកបុករថយន្ត០១គ្រឿងទៀត ម៉ាកសាំងយ៉ុង ធុនទេសចរណ៍ បណ្តាលឲ្យក្រឡាប់ រងរបួសតែម្តង ។

បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង ត្រូវនគរបាលចរាចរណ៍ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់ កណ្តាល ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ ៕